Rain ដាក់១ម៉ាត់ក្អួតឈាម ពេលមិត្តភ័ក្ដិប៉ិនបបួលចូល​ក្លឹបរាត្រីពេក!

  • 2017-08-22 10:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ "Marriage Vacation” កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ការ​ចូលរួម​ពី​មិត្ត​ជិតស្និទ្ធ​ម្នាក់​របស់​ Rain ដែល​លោក​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ក្រោយ​បបួល​ មិត្ត​ភ័ក្ដិ​របស់​ខ្លួន​ធ្វើ​រឿង​មួយ។

នៅ​ថ្ងៃ​នោះ​ មិត្ត​ល្អ​របស់​ Rain ដែល​មាន​ឈ្មោះ​ថា​ Shin Seho បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​ មិត្ត​ខ្លួន​ឲ្យ​ចេញ​ក្រៅ​ ហើយ​បបួល​ទៅ​ក្លឹប​ជាមួយ​លោក ព្រោះ​យប់​នោះ​លោក​ទំនេរ។ ស្រាប់​តែ​ភ្លាមៗ Rain បាន​ប្រាប់​មក​វិញ​ថា​ "សម្រាក​ទៅ”។ ប៉ុន្តែ​ Seho នៅ​តែ​បញ្ចុះបញ្ចូល​ Rain ទៀត​ ជាហេតុ​នាំ​ឲ្យ​ ស្វាមី​ តារា​សម្ដែង​ Kim Tae Hee និយាយ​ថា៖ "មើល​ចុះ! ឥឡូវ​ពួក​យើង​មិនមែន​ កាល​ពី​ជាង​ ២០​ឆ្នាំ​មុន​ទេ។ សូម​គិត​ម្ដង​ទៀត​មុន​នឹងស្នើ​រឿង​ទាំង​នេះ។ ខ្ញុំ​រវល់​ណាស់​ពេល​នេះ​ អីចឹង​ខ្ញុំ​ដាក់​ទូរសព្ទ​ចុះ​ហើយ។ មួយ​វិញ​ទៀត​ សូម​ជួយ​និយាយ "សួស្ដី​" ទៅកាន់​ប្រពន្ធ​របស់​អ្នក​ឲ្យ​ខ្ញុំ​ផង”។

ក្រោយ​មក​ តារា​ប្រុស​រូប​នេះ​ក៏​បាន​ដាក់​ទូរសព្ទ​ចុះ​ ហើយ​តាម​រយៈ​សម្ដី​មួយ​ឃ្លា​នោះ​ អ្នក​គ្រប់​គ្នា​ក្នុង​ស្ទូឌីយ៉ូ​វិញ​ មាន​ការ​កោតសរសើរ​ គោរព​ទឹកចិត្ត​របស់​លោក​ណាស់។ ជាក់​ស្ដែង​ Rain ពិត​ជា​មិន​ដែល​ខ្វល់​រឿង​ទៅ​ក្លឹប​អ្វី​ដែរ​បច្ចុប្បន្ន​នេះ​ ដោយសារ​លោក​បាន​រៀប​ការ​មាន​ប្រពន្ធ កូន លែង​នៅ​ខ្លួន​មួយ​ដូច​មុន​ទៀត​ហើយ។

គួរ​បញ្ជាក់​ដែរ​ថា​ លោក​ Shin Seho ជា​មិត្ត​ល្អ​ម្នាក់​របស់​កំពូល​តារា​ប្រុស​ Rain ព្រោះ​កាល​ពី​ពេល​មុន​ ពួកគេ​ធ្លាប់​ធ្វើ​ជា​អ្នក​រាំ​ឲ្យ​លោក​ Park Jin Young ម្ចាស់​ផលិតកម្ម​ JYP ជាមួយ​គ្នា។ Seho ក៏​បាន​រៀប​ការ​រួច​ហើយ​ដែរ​ ហើយ​មក​ដល់​សព្វ​ថ្ងៃ​ទំនាក់ទំនង​លោក​ និង​ Rain ព្រមទាំង​ភរិយា​នៅ​តែ​ល្អ​ដដែល៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី