រឿង​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ" ល្បី​សឹង​អី​ បែរ​ជាឆាប់ចប់ទៅវិញ តើមានបញ្ហាអ្វីទៅ?

  • 2017-08-23 04:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ ភាព​យន្ត​ភាគ​មួយ​របស់​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​ ៣ រឿង​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ" កំពុង​ចាក់​ផ្សាយ​ ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍​មក​ថា​ ភាពយន្ត​មួយ​នេះ​មាន​តែ​ ១០​ភាគ​ប៉ុណ្ណោះ។

ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ អ្នក​គាំទ្រ​ ក៏​ដូចជា​ទស្សនិកជន​ដែល​និយម​តាមដាន​រឿង​នេះ​ មាន​ការ​ភ្ញាក់​ផ្អើល​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ថា​ វា​ជា​ការ​ពិត ព្រោះ​មក​ទល់​ពេល​នេះ​ រឿង​នេះ​បាន​បញ្ចាំង​បាន​ចំនួន​ ៨​ភាគ​ហើយ​ ដូចនេះ​នៅ​សល់​តែ​ ២​ភាគ​ទៀត​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ​ ទាក់ទង​នឹង​បញ្ហា​នេះ​ មាន​មតិ​ខ្លះ​លើក​ឡើង​ថា​ នេះ​ក៏​ព្រោះ​តែ​រឿង​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទាប​ ជាហេតុ​នាំ​ឲ្យ​ខាង​ទូរទស្សន៍​សម្រេច​កាត់​ភាគ​ខ្លះ​ចោល។

ផ្ទុយ​ពី​មតិ​ទាំង​នោះ​ តារាសម្ដែង​ Nadech និង​ Yaya ដែល​ជា​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​ បាន​ទទួល​ស្គាល់​ថា​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ” ពិត​ជា​មាន​តែ​ ១០​ភាគ​មែន​ ប៉ុន្តែ​មិនមែន​ដោយសារ​វា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទាប​ទេ មូលហេតុ​ពិត​គឺ​ដោយសារ​ ការ​កែសម្រួល​ឈុតខ្លះក្នុង​រឿង​ប៉ុណ្ណោះ​ ហើយ​កាល​ណា​មាន​ភាគ​តិច​ នោះ​នឹង​អាច​ធ្វើ​ឲ្យ​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​កើន​ឡើង។ បន្ថែម​ពី​លើ​នេះ​ តារា​ប្រុស​ស្រី​ទាំង​ ២​ក៏​បាន​និយាយ​ដែរ​ថា​ ពួកគេ​ក៏មិន​ដែល​រំពឹង​ចង់​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ពី​រឿង​នេះ​ដែរ។

មក​ទល់​សប្ដាហ៍​ថ្មី​នេះ​ រឿង​ថ្មី​របស់​ Nadech និង​ Yaya មួយ​នេះ​ឈាន​មក​ដល់​វគ្គ​ទី​ ៨​ហើយ​ បើ​គិត​ពី​ចំនួន​អ្នកគាំទ្រ​ច្រើន​គួរសម​ មិន​ចាញ់​រឿង​ចាស់​ៗ​ដែរ មិនថា​តែ​ក្នុង​ប្រទេស​ថៃ​ទេ​ ពោល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​មាន​អ្នក​តាម​ដាន​រឿង​នេះ​ជា​ហូរហែ​ដែរ៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី