ចង់ចំណាយ ១០ដុល្លារ ចាក់សាច់មុខឲ្យស្អាត បែរទទួលលទ្ធផលមិននឹកស្មាន
- 2017-08-24 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចំណាយ ១០ដុល្លារ ចាក់សាច់មុខឲ្យស្អាត បែរទទួលលទ្ធផលមិននឹកស្មាន
ចន្លោះមិនឃើញ
ការកែមុខមាត់ពីធម្មតាទៅស្រស់ស្អាត និងទាក់ទាញ ប្រាកដណាស់ម្នាក់ៗតែងតែចំណាយប្រាក់ច្រើន ដើម្បីបានគុណភាពល្អជាមួយអ្នកជំនាញត្រឹមត្រូវ ប៉ុន្តែបើប៉ះចំកន្លែងមិនមានវិជ្ជាជីវៈវិញ អ្នកប្រឈមនឹងគ្រោះថ្នាក់ ឬខូចមុខមាត់តែម្ដង។
នារីកែភេទជនជាតិហ្វីលីពីន ៣នាក់ បានកែមុខមាត់ពីធម្មជាតិទៅជាមុខយ៉ាប់ៗ កំប៉េងកំប៉ោង ស្រួច និងផត គួរឲ្យអាណិត បន្ទាប់ពីវះកាត់មុខនៅកន្លែងថោកៗ និងពុំមានអ្នកជំនាញ។ អ្នកទាំង ៣ រស់នៅខេត្ត Agsusan Del Sur បានបង្ហាញក្ដីសង្ឃឹមថា ថ្ងៃណាមួយមុខមាត់របស់ពួកគេនឹងស្រស់ស្អាតឡើងវិញ។
ពួកគេប្រាប់ថា ដំបូងពួកគេបានស៊ើបតម្លៃចាក់សាច់មុខជាមួយគ្រូពេទ្យជំនាញទើបដឹងថា ត្រូវចំណាយប្រមាណពី ៤០០ ទៅ ៩៨០ដុល្លារ តែពួកគេពុំមានប្រាក់គ្រប់គ្រាន់។ ដូច្នេះហើយ មានមនុស្សម្នាក់ប្រាប់ពួកគេថា មានកន្លែងចំណាយអស់តិចជាងនេះឆ្ងាយណាស់ គឺប្រមាណ ១០ដុល្លារប៉ុណ្ណោះសម្រាប់ចាក់ថ្ពាល់ឲ្យស្អាត ពួកគេក៏សប្បាយចិត្តភ្លាម។
ទីបំផុតនាង Alvina, Nina និង Maui ក៏បានធ្លាក់ក្នុងសំណាញ់ជនបោកប្រាស់។ នាង Alvina បានទៅចាក់ថ្ពាល់មុនគេ គឺចាក់នៅផ្ទះបុគ្គលខាងលើតែម្ដង។ នាងសប្បាយចិត្តណាស់ ក៏ដើរប្រាប់មិត្តភ័ក្ដិនាងដែលចង់ចាក់សាច់ថ្ពាល់ដូចនាង។ មិត្តរបស់នាង ២នាក់ទៀតក៏បានទៅចាក់ពិតមែន តែក្រោយមកទើបដឹងថា សាច់ថ្ពាល់ពួកបានចាក់បញ្ចូលជាចាហួយប្រេងម្យ៉ាងប៉ុណ្ណោះ។
រហូតដល់ ៦ខែក្រោយ មុខពួកគេចាប់ផ្ដើមប្រែប្រួលទៅជាអាក្រក់មែនទែន ចំណាំសឹងលែងបាន។ ពួកគេបានតាមស្វែងរកជនបោកប្រាស់ តែគេរត់បាត់គ្មានឃើញស្រមោល។ ចុងក្រោយ គ្រូពេទ្យជំនាញប្រាប់ថា មុខពួកគេនឹងបន្តការខូចខាត ហើយអាចកែប្រែបានក៏ត្រូវចំណាយរហូតដល់ ២ ០០០ដុល្លារក្នុងម្នាក់ដែរ។ ដោយក្ដីអាណិត មនុស្សជាច្រើនបាននាំគ្នារៃអង្គាសប្រាក់គ្នា ជួយឲ្យគ្រូពេទ្យជំនាញវះកាត់ជាថ្មីផងដែរ៕
ចុចអាន៖
ស្ត្រីជំនួញហ្វីលីពីនបាត់បង់ជីវិត ក្រោយវះកាត់កែសម្ផស្សច្រើនកន្លែង
ម្ដាយជរាអៀវកូនស្រីពិការដើរគ្រប់ទីកន្លែង ធ្វើឲ្យគ្រប់គ្នាអាណិតខ្លាំង
ឪពុកក្រីក្រខំត្រដរទិញមាន់បំពងឲ្យកូន ទាំងខ្លួនបានត្រឹមសម្លឹងលេបទឹកមាត់