តារា​រ៉េប​ម្នាក់​នៅ​មិន​នៅទៅ​មើល​សូរ្យ​គ្រាស​ផ្ទាល់​ភ្នែក លទ្ធផល​ចុង​ក្រោយ...

  • 2017-08-25 03:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​​ម្នាក់​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ការ​សម្ដែង​តន្ត្រី​ទេសចរណ៍​ខ្លួន ដោយ​សារ​តែ​មាន​បញ្ហា​ភ្នែក​ព្រោះ​សម្លឹង​មើល​សូរ្យគ្រាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​មិន​ពាក់​វ៉ែនតា។

តារា​រ៉េប Joey Bada$$

លោក Joey Bada$$ បាន​ប្រើ​ប្រាស់​បណ្ដាញ​ Twitter បាន​ប្រាប់​អ្នក​គាំទ្រ​ខ្លួន​ទាំង​អស់ ពី​គម្រោង​សម្លឹង​មើល​សូរ្យគ្រាស​ដោយ​មិន​ពាក់​វ៉ែន​តា​កាល​ពី​ថ្ងៃ​ច័ន្ទ។ តារា​រូប​នេះ​បាន​និយាយ​ថា​នឹង​ធ្វើ​តាម​បុព្វបុរស​ពី​បុរាណ​គឺ​មើល​ដោយ​មិន​ចាំបាច់​ពាក្យ​វ៉ែន​តា ក៏​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ស្រាប់​តែ​ប្រកាស​ថា​ខ្លួន​មាន​បញ្ហា​ឈឺ​ភ្នែក​មិន​អាច​សម្ដែង​តន្ត្រី​បាន។ តារា​រ៉េប​ម្ចាស់​បទ "Amerikkkan Idol” និង "Killuminati”​ នេះ​ប្រាប់​អ្នក​គាំទ្រ​ថា​ គម្រោង​ប្រគំ​តន្ត្រី​របស់​ខ្លួន​នៅ​ Cleveland, Chigago និង Toronto ត្រូវ​បាន​លុប​ចោល​ហើយ។

នេះ​ជា​សារដែល​ Joey បង្ហោះ​លើ​ Twitter

គូស​បញ្ជាក់​ថា​មុន​នឹង​មាន​បាតុភូត​សូរ្យគ្រាស​នេះ​កើត​ឡើង​ NASA បាន​ដាក់​បម្រាម​រួច​ទៅ​ហើយ​ ថា​មិន​ត្រូវ​សម្លឹង​​មើល​សូរ្យគ្រាស​ដោយ​ផ្ទាល់​ភ្នែក​នោះ​ទេ ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់។

ប៉ុន្តែ​តារា​រ៉េប​ម្នាក់​នេះ​មិន​ចាប់​អារម្មណ៍​ហើយ​ក៏​នៅ​តែ​ចចេស​សម្លឹង​មើល​ដោយ​ផ្ទាល់​ភ្នែក​ ទី​បំផុត​​ទើប​ដឹង​ខ្លួន៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ