តារា​ស្រី​ជួរ​មុខ​កូរ៉េណាខ្លះ ​ត្រៀម​ខ្លួន​សម្រាល​បុត្រ​ក្នុង​ពេល​ឆាប់ៗនេះ?

  • 2017-08-26 02:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​ ២០១៧​នេះ​ មាន​តារា​ស្រី​ជួរ​មុខ​របស់​កូរ៉េ​ជា​ច្រើន​ បាន​ចែក​រំលែក​ដំណឹង​រីករាយ​ជាមួយ​អ្នក​គាំទ្រ​ទាំង​អស់​របស់​ខ្លួន។ តារា​ខ្លះ​មាន​ព័ត៌មាន​មង្គល​ពាក់ព័ន្ធ​នឹង​អាពាហ៍ពិពាហ៍​ ខ្លះ​ទៀត​កំពុង​ត្រៀម​ខ្លួន​សម្រាល​បុត្រ​ ក្រោយ​សាង​សុភមង្គល​ជាមួយ​ដៃគូ​ជីវិត​របស់​ពួកគេ។

តារាល្បីៗខាងក្រោមនេះ ត្រៀមនឹង​ទទួល​បាន​បុត្រ​ជា​ទី​ស្រឡាញ់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​៖

១. តារា​សម្ដែង​ Bae Yong Joon និង​ភរិយា​ Park Soo Jin

ស្វាមី​ភរិយា​មួយ​គូ​នេះ​ កំពុង​ត្រៀម​ខ្លួន​ស្វាគមន៍​បុត្រ​ទី ២ ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​ផលិតកម្ម​របស់​តារា​ប្រុស​ស្រី​ទាំង​ ២​ កាល​ពី​ថ្ងៃ​ទី ២៣​ សីហានេះ។ ពួកគេ​ទាំង​២​បាន​រៀបការ​តាំង​ពី​ខែ​ កក្កដា​ ឆ្នាំ​ ២០១៥​ ហើយ​មាន​បុត្រ​ដំបូង​ ក្នុង​ឆ្នាំ​២០១៦​ ថ្ងៃ​ទី​ ២៣​ ខែ​តុលា។

២. តារា​សម្ដែង​ Jun Ji Hyun

កំពូល​តារា​ស្រី​ដែល​ពោរពេញ​ដោយ​សមត្ថភាព​សិល្បៈ​ពេញ​ខ្លួន​ Jun Ji Hyun ក៏​កំពុង​ត្រៀម​ខ្លួន​សម្រាល​បុត្រ​ទី​ ២​នៅ​ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​ដែរ។ តារាស្រីរូបនេះ បាន​ស្វាគមន៍​កូន​ប្រុស​ដំបូង​កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦។

៣. តារា​សម្ដែង​ Rain និង​ភរិយា​ Kim Tae Hee

គូ​ស្នេហ៍​១​គូ​នេះ​នឹង​ក្លាយ​ជា​ឪពុក​ម្ដាយ​កូន​ដំបូង​របស់​ខ្លួន​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។

៤. តារា​សម្ដែង​ Lee Si Young

ចំណែក​តារា​ស្រី​រូប​នេះ​វិញ​ បាន​បង្ហាញ​ព័ត៌មាន​ពី​ការ​មាន​ទម្ងន់​របស់​នាង​ តាមរយៈ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ទៅ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​កក្កដា​ Si Young ដោយបាន​បង្ហើប​ថា​ខ្លួន​ពពោះរយៈ​ពេល​ ១៤​សប្ដាហ៍​ហើយ ហើយ​ក៏​នឹង​គ្រោង​រៀបការ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ​ ក្នុង​អំឡុង​រដូវ​ស្លឹកឈើ​ជ្រុះ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី