Nikon D5 ៥៣ គ្រឿងតម្លៃ ៣៤ ៤៥០០ ដុល្លារត្រូវបាន NASA កម្មង់ទិញខ្ទេច
- 2017-08-26 09:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nikon D5 ៥៣ គ្រឿងតម្លៃ ៣៤ ៤៥០០ ដុល្លារត្រូវបាន NASA កម្មង់ទិញខ្ទេច
ចន្លោះមិនឃើញ
ទីភ្នាក់ងារអវកាស NASA បានកុម្ម៉ង់កាមេរ៉ាប្រភេទ DSLR របស់ Nikon គឺម៉ូឌែល D5 ចំនួន ៥៣គ្រឿង ដែលមានតម្លៃ ៦៥០០ ដុល្លារក្នុងមួយគ្រឿង។ ជារួម NASA បានចំណាយអស់ប្រហែល ៣៤ ៤៥០០ ដុល្លារលើការជាវកាមេរ៉ាទាំងនេះ ស្របពេលដែលខ្លួនមានថវិកាសរុបប្រមាណជា ១៩,៥ពាន់លានដុល្លារ។
Nikon បានអះអាងថាកាមេរ៉ាដែលលក់ឲ្យ NASA មិនមានបំពាក់គ្រឿង Hardware ពិសេសអ្វីឡើយ។ ពួកវា ជា Nikon D5 ដែលលក់ទៅឲ្យអតិថិជនរបស់ខ្លួនទូទៅ។ ក្រុមហ៊ុនដដែលអះអាងថា ការសម្រេចទិញកាមេរ៉ារបស់ខ្លួន គឺដោយសារតែទំនុកចិត្តរបស់ NASA ទៅលើផលិតផលរបស់ខ្លួន ព្រមទាំងសមត្ថភាពក្នុងការស៊ូនឹងបរិយាកាសខាងក្រៅ។
កាមេរ៉ា Nikon D5 ទាំងនោះ នឹងត្រូវប្រើប្រាស់សម្រាប់ការថតក្នុងការហ្វឹកហាត់របស់ក្រុមអវកាសយានិក នៅលើផែនដី និងការប្រើប្រាស់នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ទាំងក្នុងស្ថានីយ និងក្រៅស្ថានីយក្នុងលំហ។
រំឮកថាអង្គការស្រាវជ្រាវទីអវកាសនិងលំហ NASA ក៏ធ្លាប់បានកម្មង់ទិញម៉ូដែល Nikon D3S ជាច្រើនគ្រឿងដែរ កាលពីឆ្នាំ២០០៩ ដើម្បីយកទៅបំបេញបេសកម្មឯលំហអាកាសដូចគ្នា និងជាម៉ូយដុំ Nikon តាំងពីឆ្នាំ 1971 ក្នុងការនាំយកកាមេរ៉ានិង Lens កម្រិតកំពូលទៅចាប់រូបភាពកាលពីជំនាន់ Apollo ទី15 ផងដែរ៕
ចុចអានអត្ថបទពាក់ព័ន្ធ
កម្រិតទាំង ៥ នៃអ្នកថតរូប តើអ្នកស្ថិតក្នុងក្រុមមួយណា?
កាមេរ៉ា Nikon ចំណាស់មួយដេញថ្លៃបានដល់ ៤០ ម៉ឺនដុល្លារ