តារា​ចម្រៀង​៨រូបល្បី​ដល់កំពូល​ តែ​គ្មានសំណាងបាន​​រៀន​ថ្នាក់សកលវិទ្យាល័យ

  • 2017-08-28 02:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ៗ​​ទាំង​នេះ​សុទ្ធ​តែ​លះ​បង់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ដើម្បី​បន្ត​អាជីព​ជា​អ្នក​ចម្រៀង​និង​សម្ដែង។ ជា​ធម្មតា​ការ​សិក្សា​មិន​សូវ​ជា​រឿង​សំខាន់​ប៉ុន្មាន​ទេ​​សម្រាប់​តារា​ល្បី​ៗ​នៅ​ហូលីវូដ​ ព្រោះ​អាជីព​ជា​អ្នក​ចម្រៀង​និង​សម្ដែង​​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ឯណោះ​ ប្រសិន​ជា​ជោគ​ជ័យ​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​។

ហើយ​នេះ​ជា​បណ្ដា​កំពូល​តារា​ល្បី​ៗ​ដែល​មិន​ធ្លាប់​ចូល​មហាវិទ្យាល័យ៖

១. Katy Perry

Katy Perry បញ្ឈប់​ការ​សិក្សា​នៅ​វិទ្យាល័យ Don Pueblos High School នៅ Santa Barbara តាំង​ពី​នាង​មាន​អាយុ​១៥​ឆ្នាំ​មក​ម្ល៉េះ ដើម្បី​បំពេញ​ក្ដី​សុបិន​ក្លាយ​ជា​តារា​ល្បី​មួយ​រូប។ តារា​រូប​នេះ​ក៏​មាន​វិប្បដិសារី​ខ្លះ​ដែរ​​មក​ដល់​ពេល​នេះ​ ទោះ​បី​ជា​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ក៏​ដោយ​ ព្រោះ​នាង​មិន​បាន​បញ្ចប់​ការ​សិក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ។

២. Beyonce

ដោយ​មាន​កំណើត​និង​រីក​ធំ​ធាត់​នៅ​សហរដ្ឋអាមេរិក​ Beyonce តែង​តែ​ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ច្រៀង​និង​រាំ​តាំង​ពី​នៅ​ក្មេង។ នាង​បាន​បញ្ឈប់​ការ​ថ្នាក់​វិទ្យាល័យ​នៅ​អាយុ​១៥​ឆ្នាំ​ដើម្បី​ចូល​រួម​ក្រុម​ចម្រៀង Destiny's Child ហើយ​ក្រោយ​មក​នាង​ក៏​ក្លាយ​ជា​អ្នក​ចម្រៀង​ទោល​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​មិន​ធម្មតា។

៣. Eminem

Eminem ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ឪពុក​តាំង​ពី​នៅ​ក្មេង។ ម្ចាស់​បទ "Lose Yourself” រូប​នេះ​បាន​មក​រស់​នៅ​ជាមួយ​ម្ដាយ​ ហើយ​មិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ឡើយ​ដោយ​សារ​តែ​គ្រួសារ​មាន​​ស្ថាន​ភាព​ក្រីក្រ​ខ្លាំង​ពេក។

៤. Jessica Simpson

Jessica Simpson​ បាន​បញ្ឈប់​ការ​សិក្សា​នៅ​វិទ្យាល័យ JJ Pearce ខណៈ​ពេល​ដែល​នាង​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម Columbia Records កាល​ពី​អាយុ​១៦​ឆ្នាំ។ ប៉ុន្តែ​នាង​ក៏​ទទួល​បាន​វិញ្ញាបនបត្រ​ថ្នាក់​វិទ្យាល័យ​ផង​ដែរ​ នៅ​ពេល​បន្ទាប់។ សព្វថ្ងៃ​នាង​ជា​តារា​ចម្រៀង​និង​អ្នក​ច្នៃ​ម៉ូដ​ដ៏​ជោគជ័យ​ម្នាក់។

៥. Lindsay Lohan

Lindsay Lohan ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ថ្នាក់​វិទ្យាល័យ​ដោយ​សារ​ត្រូវ​ថត​រឿង "Mean Girls” ពេល​នាង​មាន​អាយុ​ត្រឹម​តែ​១៦​ឆ្នាំ​តែ​ប៉ុណ្ណោះ។ នាង​គឺ​ជា​តារា​ម្នាក់​ដែល​ល្បី​ថា​ឡើង​តុលាការ​ច្រើន​ដង​ជាង​ចូល​សាលា​។

៦. Britney Spears

Britney Spears ចាកចេញ​ពី​វិទ្យាល័យ​នៅ Kentwood រដ្ឋ​ Louisiana ដើម្បី​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​រហូត​បាន​ក្លាយ​ជា​តារា​ដ៏​ល្បី​មួយ​រូប​​។

៧. Avril Lavigne

Avril មាន​ទេពកោសល្យ​ខាង​ច្រៀង​តាំង​តែ​ពី​នៅ​ក្មេង​។ នាង​តែង​តែ​ច្រៀង​ក្នុង​ក្រុម​ចម្រៀង​នៅ​ព្រះ​វិហារ​យេស៊ូ​ ហើយ​បន្ទាប់​មក​ចូល​រួម​កម្មវិធី​ប្រឡង​ចម្រៀង​ជា​ច្រើន​។ ត្រឹម​អាយុ​១៦​ឆ្នាំ Avril បាន​រក​ឃើញ​ដោយ​ផលិតករ​ Antonio Reid ហើយ​ក៏​ចាក​ចេញ​ពី​វិទ្យាល័យ​ Napanee District High School។

៨. Paris Hilton

Paris Hilton បាន​បំពាន​​បទ​វិន័យ​ជា​ច្រើន​ពេល​នាង​រៀន​នៅ Connecticut High School ហើយ​ផ្លាស់​ប្ដូរ​ទៅ​សាលា​ឯក​ជន​នៅ​ New York។ នាង​បោះ​បង់​ការ​សិក្សា​ពេល​មាន​អាយុ​១៧​ឆ្នាំ។

ក្រៅ​ពី​តារា​ទាំង​នេះ​ក៏​នៅ​មាន​តារា​ល្បីៗ​ជា​ច្រើន​ទៀត​ដែល​មិន​បាន​ចូល​រៀន​មហាវិទ្យាល័យ​ផង​ដែរ ដូច​ជា Simon Cowell, P!nk, 50 Cent, Kanye West, John Mayer និង Christina Aguilera ជា​ដើម៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី