មក​មើល​ភូមិគ្រឹះ​ Rihanna ថ្មី​នៅ​ហូលីវូដ​ស្អាត​កប់​ ឯ​តម្លៃ​វិញ​មិន​បាច់​និយាយ!

  • 2017-08-27 07:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ Rihanna បាន​ទិញ​ភូមិ​គ្រឹះ​មួយ​កន្លែង​ទៀត​ហើយ​ដែល​មាន​ទីតាំង​នៅ Hollywood Hills ជា​តំបន់​ល្បី​មួយ​របស់​តារា​ៗ​ហូលីវូដ ក្នុង​តម្លៃ ៦,៨លាន​ដុល្លារ។

Rihanna

ភូមិ​គ្រឹះ​នេះ​មាន​ទំហំ​ដល់​ទៅ​ជាង​ ៦០០​ម៉ែត្រ​ការ៉េ ដែល​ជា​ទី​តាំង​ដ៏​ល្អ​មួយ​អាច​មើល​ថ្ងៃ​លិច​បាន​យ៉ាង​ស្រស់​ស្អាត​នៅ Los Angeles។

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​តារា​ចម្រៀង​ម្ចាស់​បទ "Love On the Brain” រូប​នេះ​សម្រេច​ចិត្ត​ផ្លាស់​ទី​លំនៅ ពី​ភូមិ​គ្រឹះ​នាង​បាន​ទិញ​នៅ​តំបន់ Pacific Palisades ក្នុង​តម្លៃ​១២​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១២ ប៉ុន្ដែ​តារា​រូប​នេះ​បាន​ស្នាក់​នៅ​ទីតាំង​មួយ​ដែល​មិន​មាន​អ្នក​ដឹង​អំឡុង​ឆ្នាំ ២០១៤ រហូត​ដល់​ ២០១៦។ កាល​ពី​ឆ្នាំ ២០១៣​ Rihanna ក៏​បាន​ទិញ​ភូមិគ្រឹះ​មួយ​នៅ​តំបន់​ឆ្នេរ​ Barbados ក្នុង​តម្លៃ ២២ លាន​ដុល្លារ​ផង​ដែរ។

ចំណែក​ឯ​ភូមិគ្រឹះ​ថ្មី​នេះ​ក៏​ពិត​ជា​មាន​រូបរាង​ និង​លក្ខណៈ​សម្បត្តិ​មិន​ធម្មតា​ដែរ​ ដែល​មាន​បន្ទប់​គេង​ប្រណិត​ៗ​ចំនួន​៦ បន្ទប់​ទឹក​ចំនួន​១០​ ឯណោះ៕

ហើយ​នេះ​ជា​រូប​ភាព​ខ្លះ​ៗ​ពី​ភូមិគ្រឹះ​នេះ​៖

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ