បះសក់! ក្រោយ​ដឹងគូស្នេហ៍​ថ្មី​របស់តួ​ស្រី ចាន់វី និង​សង្សារចាស់នាងត្រូវជា​អ្វីនឹងគ្នា

  • 2017-08-28 04:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ថា​ជា​តួ​ស្រី​ "ចាន់​វី” ក្នុង​រឿង​ "សុំ​បេះដូង​ស្មោះ​មក​វិញ" ត្រូវ​មហាជន​ជាច្រើន​ទទួល​ស្គាល់​ថា​ជា​តារា​ស្រី​ម្នាក់​ដែល​សម្បូរ​សមត្ថភាព​សិល្បៈ​ពេញ​ខ្លួន​គួរ​ឲ្យ​សរសើរ។

ដោយឡែក​ បក​មក​ជីវិត​ឯកជន​របស់​ Sriti Jha “ចាន់វី” វិញ​ ថ្មីៗ​នេះ​នេះ​មាន​ព័ត៌មាន​ចុះផ្សាយ​ថា​ តារា​ស្រី​រូប​នេះ​បាន​ទាក់ទង​ជាមួយ​លោក​ Kunal Karan Kapoor។ នេះ​ជា​ព័ត៌មាន​ដ៏​កក្រើក​មួយ​ក្នុង​ពិភព​សិល្បៈ​ឥណ្ឌា​ ពេល​ដឹង​ថា Sriti រក​បាន​ស្នេហ៍​ថ្មី​ ក្រោយ​បែក​ជាមួយ​លោក​ Harshad Chopra ដែល​ជា​អតីត​គូ​ស្នេហ៍ និង​ជា​តួ​សម្ដែង​រួម​គ្នា​ក្នុង​រឿង​ សុំបេះដូងស្មោះ​មក​វិញ។ រឹត​តែ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ​ គឺ​មិត្ត​ប្រុស​ថ្មី​របស់​នាង​ ត្រូវ​មហាជន​ស្គាល់​ថា​ ក៏​ជា​មិត្ត​ល្អ​ម្នាក់​ របស់​លោក​ Harshad ដែរ។

Sriti និង​ Harshad ក្នុង​រឿង​ "សុំបេះដូងស្មោះ​មក​វិញ"

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​នេះ​ Sriti និង​ Kunal ក៏​ធ្លាប់​ព្យាយាម​លាក់បាំង​ដែរ​កាល​ពី​ពេល​កន្លង​ទៅ ប៉ុន្តែ​ពេល​នេះ​ពួកគេ​សម្រេច​ទទួល​ស្គាល់​ព័ត៌មាន​នេះ​ហើយ​ ខណៈ​វា​មាន​ភាព​សុសសាយ​ព្រោងព្រាត។

Kunal និង​Sriti

*រំឭក​ពី​ស្នេហា​ចាស់​ Harshad និង​ Sriti បន្តិច តារា​ប្រុស​ស្រី​ទាំង​ ២​ បាន​លង់​ស្រឡាញ់​គ្នា​ អំឡុង​ពេល​ដែល​ពួកគេ​បាន​សម្ដែង​រឿង​ដ៏​ល្បី​ "សុំ​បេះដូង​ស្មោះ​មក​វិញ”។ អតីត​គូស្នេហ៍​មួយ​នេះ​ បាន​ធ្វើ​ការ​រួម​គ្នា​ រយៈ​ពេល​ចាង​ ១​ឆ្នាំ​ឯណោះ​ មុន​ស្នេហា​បាន​បញ្ចប់។ បើ​តាម​មតិ​ខ្លះ​បាន​លើក​ឡើង​ថា​ Harshad ចេះ​តែ​មាន​អារម្មណ៍​ថា​មិត្ត​ល្អ​របស់​ខ្លួន​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​មក​លើ​ Sriti ក្នុង​ពេល​ដែល​លោក​និង​មិត្ត​ស្រី​កំពុង​ស្រឡាញ់​គ្នា​នៅ​ឡើយ។

Harshad និង​ Kunal

បើ​និយាយ​ពី​ Kunal និង​ Sriti វិញ​ ពួកគេ​មាន​មិត្តភ័ក្ដិ​ស្គាល់​គ្នា​ច្រើន​ណាស់​ ហើយ​ជារឿយៗ​ តែង​ឃើញ​អ្នក​ទាំង​ ២​ ដើរលេង​ និង​សម្រាក​លម្ហែ​កាយ​ជាមួយ​មិត្ត​ពួក​គេ​ទាំង​នោះ​យ៉ាង​សប្បាយ​រីករាយ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី