Rain នាំ​ភរិយាបណ្ដូល​ចិត្តទៅ​ថ្នាក់ថ្នម​ ដល់​ប្រទេស​អ៊ីតាលី មុន​សម្រាលបុត្រ!

  • 2017-08-29 02:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​គូ​ស្នេហ៍​តារា​កូរ៉េ​ទើប​រៀប​ការ​កាល​ពី​ដើម​ឆ្នាំ​ ២០១៧​ Rain និង​ Kim Tae Hee ថ្មីៗ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ហើយ​ ហើយ​បើ​តាម​ព័ត៌មាន​ ឪពុក​របស់​ Rain ក៏​បាន​ជូន​ពួកគេ​ទៅ​ដែរ។

បច្ចុប្បន្ន​នេះ ស្វាមី​ភរិយា​តារា​សម្ដែង​ដ៏​ល្បី​មួយ​គូ​នេះ​ កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​អ៊ីតាលី។ គោលបំណង​នៃ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​មួយ​នេះ​ គឺ​ដើម្បី​ថែទាំ​ និង​ថ្នាក់ថ្នម​ដល់​ Kim Tae Hee ដែល​ត្រៀម​សម្រាល​បុត្រ​មិន​យូរ​ប៉ុន្មាន​ទេ​ ខណៈ​ពេល​នេះ​នាង​ពពោះ​ ៧​ខែ​ហើយ។

រូបភាពឯកសារ

អ្នក​គាំទ្រ​ជា​ច្រើន​នាក់​បាន​ឃើញ​ ពួកគេ​ក្នុង​ប្រទេស​អ៊ីតាលី​ ព្រម​ទាំង​បាន​និយាយ​ទៀត​ថា​ ឥឡូវ​នេះ​ ពោះ​របស់​ Tae Hee ខ្ទាត​ធំ​ច្រើន​ហើយ។ ចំណែក​ Rain វិញ​ តែង​ធ្វើ​ខ្លួន​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់​ មើល​ថែ​យក​ចិត្ត​ទុក​ដាក់​ គ្រប់​ពេល​ទាំង​ប្រពន្ធ​ និង​ឪពុក​របស់​ខ្លួន​ជានិច្ច៕

ចុចអាន៖

ប្រភព៖ Korea Dispatch   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី