ដល់​ក! Instagram របស់​ Selena ត្រូវ​គេ​ Hack បង្ហោះ​រូប​ស្រាត​របស់ Justin Bieber

  • 2017-08-29 07:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​គណនី Instagram របស់​តារា​ចម្រៀង​ល្បី​ Selena Gomez ស្រាប់​តែ​បង្ហោះ​រូប​ថត​ស្រាត​របស់​ Justin Bieber ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​និង​ហួស​ចិត្ត​យ៉ាង​ខ្លាំង។

រូប​ Justin ដែល​ត្រូវ​ Hacker បង្ហោះ

បណ្ដា​អ្នក​លេង​ Internet ជា​ច្រើន​ភ្ញាក់​ផ្អើល​ដោយ​សារ​គណនី​ដែល​មាន​អ្នក​តាម​ដាន​ (Follow) ដល់​ទៅ​ជាង​១២៥​លាន​​នាក់​នេះ​បែរ​ជា​បង្ហោះ​រូប​មិន​សមរម្យ​ដូច្នេះ​ទៅ​វិញ។

ប៉ុន្តែ​ប៉ុន្មាន​នា​ទី​ក្រោយ​មក​ ទំព័រ​ Instagram ទាំង​ស្រុង​របស់ Selena ក៏​ត្រូវ​បាន​គេ​លុប​ចោល​ទាំង​ស្រុង​ជា​បណ្ដោះ​អាសន្ន។

រហូត​ដល់​ពេល​ប៉ុន្មាន​ម៉ោងចុង​ក្រោយ​ទើប​មាន​ព័ត៌មាន​ថា​គណនី Instagram របស់​នាង​គឺ​ត្រូវ​គេ​ លួច​បន្លំ​យក។ មក​ដល់​ពេល​នេះ​នាង​អាច​គ្រប់​គ្រង​គណនី​របស់​ខ្លួន​ឯង​បាន​វិញ​ហើយ​ដែល​រូប​ចាស់​ៗ​មិន​បាន​បាត់​ឡើយ។ Selena Gomez ត្រូវ​បាន​គេ​ដឹង​ថា​អាច​រក​ចំណូល​ជា​មធ្យម​​ជាង ៥០​ម៉ឺន​ដុល្លារ​ឯណោះ​សម្រាប់​រូប​ភាព​បង្ហោះ​មួយ​សន្លឹកៗលើ​បណ្ដាញ​សង្គម​មួយ​នេះ​៕

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ