ប្រើ​ទូរសព្ទ​សុខៗ​ចង់​លក់​ចេញ​វិញ​ បើ​​ដឹង​តិកនិក​ខ្លះ​​លក់មិន​សូវ​ខាត​

  • 2017-08-30 02:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រាកដ​ជា​​ដឹង​ហើយ​ថា​​ទូរសព្ទ​ទិញ​ថ្មី​ ហើយ​ចង់​លក់​ចេញ​ទៅវិញ​ច្បាស់​​នឹងខាត។ ដូច្នេះ​ដើម្បី​លក់​ចេញ​​វិញ​បាន​តម្លៃ​ចង់​បាន​មិន​ខាត​ច្រើន​ តើ​មាន​តិកនិក​យ៉ាង​ណា?

លោក​ប៊ុន​ធឿន ​​ជា​​អាជីវករ​លក់​ទូរសព្ទ​នៅ​ម្តុំ​ផ្សារ​ដេប៉ូប្រាប់​​ថា ទូរសព្ទ​ដែលទិញហើយ​យកលក់​ទៅ​វិញ​ចៀសមិន​ផុត​ពី​ការ​ខាត គ្រាន់​តែ​ខាត​តិច​និង​ច្រើន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​បង្ហើប​តិកនិកខ្លះ​ៗ ដើម្បី​ជាការ​យល់​ដឹង​ចៀសវាង​​អ្នកប្រើប្រាស់​ពេល​យក​ទូរសព្ទ​​ទៅ​លក់​​តាម​ហាង​នានា អ្នក​លក់​បង្អាប់​តម្លៃ​នាំ​ឲ្យ​​ខាត​ច្រើន​។

  • មុន​យកទៅ​លក់​ គូរ​ប្ដូរ​ Screen ខាង​មុខ ឬ​សន្ទះក្រោយ​ចេញ​​ដើម្បី​​ចៀសវាង​​អ្នកលក់បង្អាប់​​រូបរាង​នាំ​ឲ្យ​គេ​​បន្ទាប​តម្លៃ​។
  • ពិនិត្យ​មើល​គែម​ទូរសព្ទ​ក្រែង​មាន​ប្រឡាក់​ឬ​ឆ្កូត ព្រោះ​អ្នកលក់ពេលឃើញកំហុស​​តិច​តួច​គេ​ចាប់ផ្តើម​សាញជា​មិន​ខាន។
  • ប្រើ​ប្រាស់​ស្រោម​ការពារ​ (Case) មិន​ត្រូវ​ឲ្យ​ធ្លាក់​ឬ​ចូល​ទឹក​នាំ​ឲ្យ​ប៉ះពាល់ដល់​គុណភាព​ទូរសព្ទ។
  • បើ​អាច​មុន​សម្រេច​ចិត្ត​លក់​នៅ​ហាង គួរ​សាកសួរ​មិត្តភ័ក្កិ​ឬ​អ្នកជុំវិញ​ពីព្រោះ​​អាច​ទទួល​បានតម្លៃ​​ខ្ពស់​ជាង​។
  • ជៀស​វាង​ជាប់​លេខ​សម្ងាត់​ iCloud​ ​ហើយ​ត្រូវ​លុប​ចោល​ទិន្នន័យ​ផ្ទាល់​ខ្លួន​ឬ​រូប​ភាព​សំខាន់​នៅ​ក្នុង​ទូរសព្ទ​ចោល​មុន​ពេល​លក់​ចេញ។
  • ឆ្នាំង​សាក​ខ្សែ USB ​​កាស​ស្តាប់​ ត្រូវ​មាន​គ្រប់​សព្វ​មកពី​នាយ ​( Original )។

ជា​ចុងក្រោយ​លោក​បាន​ផ្តាំ​ថា​ បើមិន​ចង់​ខាត​ច្រើន​ គូរ​ទិញ​ទូរសព្ទ​មួយ​ទឹក​យក​មក​ប្រើ​ព្រោះវា​លក់ទៅ​មិន​សូវ​ខាត​ច្រើន​​។ ​តែក៏​​​​ត្រូវ​ពិនិត្យ​មើល​ឲ្យ​​ច្បាស់​​ ព្រោះទូរសព្ទ​មួ​យទឹក​ងាយ​អ្នក​លក់​បន្លំ​ណាស់​បើ​អាច​​សុំ​ឲ្យ​អ្នក​លក់​​​ធានា​កាន់​តែ​ប្រសើរ។

អត្ថបទ៖ ម៉េងងី