ក្ដៅៗ! Hoya សម្រេចដើរចេញពីក្រុម INFINITE និងផលិតកម្មហើយ
- 2017-08-30 02:25:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! Hoya សម្រេចដើរចេញពីក្រុម INFINITE និងផលិតកម្មហើយ
ចន្លោះមិនឃើញ
Hoya តារាចម្រៀងមានប្រជាប្រិយម្នាក់ក្នុងក្រុមចម្រៀងប្រុសកូរ៉េ INFINITE បានសម្រេចឈប់បន្តកុងត្រារបស់ខ្លួនជាមួយផលិតកម្មទៀតហើយ កាលពីថ្មីៗនេះ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ផលិតកម្ម Woollim ក៏បានចេញសារដ៏វែងមួយពីដំណើរចាកចេញរបស់ Hoya ពីក្រុមដែរថា៖
"ជាបឋម ពួកយើងសូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ ដែលតែងផ្ដល់ក្ដីស្រឡាញ់ដល់ INFINITE។ នេះជាសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយទាក់ទងនឹងការបន្តកុងត្រារបស់ក្រុម INFINITE។
ពួកយើង ចង់ជម្រាបថា នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ កុងត្រារបស់ Hoya សមាជិកក្រុម INFINITE ជាមួយផលិតកម្មបានបញ្ចប់ហើយ។ យើងសុំអភ័យទោសដែលផ្ដល់ដំណឹងសោកស្ដាយនេះទៅកាន់អ្នកគាំទ្រទាំងអស់ ដែលតែងស្រលាញ់ និងលើកទឹកចិត្តយើងគ្រប់ពេល។ កាលពីដើមខែមិថុនា កុងត្រារបស់តារាប្រុសរូបនេះ ជិតមកដល់ពេលបញ្ចប់ទៅហើយ រីឯតារាប្រុស Hoya ក៏បានបញ្ជាក់ពីបំណងជ្រើសរើសវិថីថ្មីដែរ ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ហើយខាងផលិតកម្មក៏គោរពទៅតាមការសម្រេចចិត្តរបស់ Hoya ដែរ។"
ក្នុងសារនោះដែរ ផលិតកម្មដែលជាជម្រករបស់ក្រុម INFINITE នេះក៏បានបញ្ជាក់ទៀតដែរថា៖ "Hoya នឹងចាកចេញពីក្រុម INFINITE ប៉ុន្តែសមាជិកផ្សេងទៀតដូចជា Sunggyu, Dongwoo, Woohyun, Sungyeol, L និង Sungjong បានបន្តកុងត្រារបស់ខ្លួនជាថ្មី មានន័យថា ពួកគេនឹងនៅតែជាក្រុម INFINITE គ្រាន់តែមានសមាជិក ៦នាក់ ហើយយើងក៏នឹងគាំទ្រសកម្មភាពរបស់ពួកគេទាំងក្រុម និងការងារជាបុគ្គលដែរ។”
ជាមួយគ្នានេះដែរ Woollim Entertainment នៅតែសុំទោសដល់អ្នកគាំទ្រខ្លួនម្ដងទៀត ដែលបានចេញសេចក្ដីប្រកាសយឺតយ៉ាវ ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភក្នុងពេលនេះ។ ចុងបញ្ចប់ផលិតកម្មនេះ ក៏បានសំណូមពរអ្នកគាំទ្របន្តគាំទ្រដល់ក្រុម INFINITE ក៏ដូចជា Hoya ផងដែរ៕
ចុចអាន៖