រំភើប! ​មិនស្មាន​ថា​ដើម្បី​ភរិយា ឈិនឡុង ខំ​ធ្វើ​រឿង​អស្ចារ្យ ១នេះ​សោះ

  • 2017-08-31 03:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ នេះ​ជា​ពេល​ដ៏​កម្រ​បាន​ឃើញ​ថា​ សម្រាប់​តារា​សម្ដែង​ហុងកុង​ដ៏​ល្បី​ Jackie Chan ឫ​ឈិន​ ឡុង​ដែល​បើក​ចំហ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ចំពោះ​ភរិយា​ តាម​រយៈ​របៀប​ផ្អែមល្ហែម។

កាល​ពី​ថ្ងៃច័ន្ទ ​ទី​ ២៨​ ខែ​សីហា​នេះ​ តារា​ប្រុស​ហុងកុង​ ឈិន​ឡុង​ បាន​ថត​បទ​ចម្រៀង​ដែល​ខ្លួន​បាន​សរសេរ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ចំណងជើង​ថា​ "Love Is Old” ក្នុង​ទីក្រុង​តៃប៉ិ ដើម្បី​ទុក​ជា​កាដូ​ដ៏​ពិសេស​សម្រាប់​ឧត្តម​ភរិយា​របស់​លោក គឺ​អតីត​តារា​សម្ដែង​ Joan Lin។

រូបលោក Jackie Chan និង​ភរិយាកាល​នៅ​ក្មេង

អំឡុង​ពេល​ថត​ តារា​ជើង​ចាស់​រូប​នេះ​បាន​និយាយ​ពី​ចំណង​អាពាហ៍ពិពាហ៍​ ៣៥​ ឆ្នាំ​ ជាមួយ​ភរិយា​ ហើយ​ថែម​ទាំង​បាន​ទទួល​ស្គាល់​ថា​ លោក​មិន​មែន​ជា​មនុស្ស​ពូកែ​ផ្អែមល្ហែម​អ្វី​ទេ​ ជាពិសេស​ក៏​មិន​សូវ​ធ្វើ​រឿង​បែប​រ៉ូមែនទិក​ដាក់​ប្រពន្ធ​ដែរ។ ជាមួយ​គ្នា​នោះ​ ឈិន​ឡុង​ បង្ហើប​ទៀត​ថា​ ប្ដី​ប្រពន្ធ​លោក​ កម្រ​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​ ឫ​ក៏​រៀបចំ​កម្មវិធី​ពិសេសៗ​ណាស់។

ថ្វី​ត្បិត​មិន​មែន​ជា​មនុស្ស​ផ្អែមល្ហែម​ ប៉ុន្តែ​ជានិច្ចកាល​ ឈិនឡុង​ តែង​ជួយ​ទុក្ខធុរៈ​ប្រពន្ធ​របស់​លោក ដូចជា​ទ្រ​ប្រពន្ធ​ពេល​ចុះ​ជណ្ដើរ​ និង​ជួយ​យួរ​កាបូប​ឲ្យជា​ដើម។

ជាក់ស្ដែង​ កាលពី​ជាង​ ១០​ឆ្នាំ​មុន​ តារា​ប្រុស​វ័យ​ ៦៣​ឆ្នាំ​រូប​នេះ​ ធ្លាប់​ត្រូវ​ភរិយា​បដិសេធ​សំណើ​រៀបចំ​ពិធី​មង្គលការ​ជាថ្មី​ ដោយ​អ្នក​ស្រី​និយាយ​ថា​ ខ្លួន​ពេញ​ចិត្ត​មង្គល​ការ​លើក​ទី​ ១​ហើយ​ ថ្វីត្បិត​ពេលនោះ​ រៀប​ចំ​ជា​លក្ខណៈ​សាមញ្ញ​ ហើយ​លោក​ស្រី​មិន​បាន​ស្លៀក​រ៉ូប​ឈុត​កូន​ក្រមុំ​ក៏​ពិត​មែន​ក៏​ដោយ។

គ្រួសារ​លោក​ Jackie Chan

គូស្នេហ៍​មួយ​នេះ​ បាន​ដឹកដៃ​គ្នា​ចូល​រោង​ការ​កាល​ពី​ឆ្នាំ​ ១៩៨២ ហើយ​ក្នុង​ឆ្នាំ​នោះ​ដែរ ពួកគេ​ក៏​ទទួល​បាន​កូន​ប្រុស​ម្នាក់​ គឺ​តារា​សម្ដែង​ Jaycee៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម