ខ្សែ​ប្រយុទ្ធវៀតណាម​​៤​រូប​នេះ​​នឹង​ធ្វើ​ព្យុះភ្លៀង​ខ្លាំង​ថ្ងៃ​ប៉ះ​កម្ពុជា

  • 2017-09-01 02:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​ជម្រើស​ជាតិ​វៀតណាម​បាន​ត្រៀម​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​គេ​ចំនួន ៤​រូប​ ​ដើម្បី​ត្រៀម​តទល់​ជា​មួយ​កម្ពុជា​នា​ថ្ងៃ​ទី​៥ ​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ 2019 AFC Asian Cup ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​។

​បើ​តាម​សម្ដី​លោក Mai Duc Chung ​គ្រូ​បង្វឹក​ថ្មី​របស់​វៀតណាម​​បាន​បង្ហាញ​ថា ខ្សែ​ប្រយុទ្ធ​របស់​វៀតណាម​ដែល​ត្រៀម​ប៉ះ​កម្ពុជា​គឺ​មាន Cong Phuong, Mac Hong Quan, Duc Chinh និង Van Quyet ។ លោក​​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ថា នឹង​រក​វិធីសាស្ត្រ​​​យ៉ាង​ណា​​ ដើម្បី​បំប៉ោង​សំណាញ់​ទី​កម្ពុជា​ឲ្យ​បាន។

​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ព្រួយបារម្ភ​គឺ​​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កម្ពុជា ហេតុ​​នេះ​លោក​គិត​ថា ម្ចាស់​ផ្ទះ​នឹង​អាច​​មាន​ប្រៀប​ជាង។ ​​ខណៈ​ពីរ​ប្រកួត​កន្លង​មក​របស់​កម្ពុជា​​ទៀតសោត​គឺ​​​យក​ឈ្នះ អាហ្វហ្គានីស្ថាន ​ហេតុ​នេះ​លោក​យល់​ថា កម្ពុជា​មិន​មែន​ជា​ក្រុម​ខ្សោយ​​ឡើយ។

​សូម​បញ្ជាក់​ថា ២​ប្រកួត​កន្លង​មក​របស់​ក្រុម​ទាំង​ពីរ​គឺ​កម្ពុជា​ឈ្នះ​១ និង​ចាញ់ ១​​​ហ្សកដានី​ ៧-០ ខណៈ វៀតណាម ពីរ​ប្រកួត​ស្មើ អាហ្វហ្គានីស្ថាន ១-១ នៅ​ដី​អាហ្វហ្គានីស្ថាន និង​ស្មើ ហ្សកដានី ១-១ នៅ​ដី​វៀតណាម៕

Mac Hong Quan
Duc Chinh
Cong Phuong

ប្រភព៖ Bongdanet   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​