ទីផ្សារ​ដោះដូរ​ចុងក្រោយ​ដ៏​ក្ដៅ​គគុក​យប់​មិញ​នៅ EPL ក្លឹប​ណា​ទិញ​បាន​នរណា​ខ្លះ?

  • 2017-09-01 04:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​នៅ​ក្របខ័ណ្ឌPremier League បាន​បិទ​ជា​ស្ថាពរ​ហើយ​កាល​ពី​យប់​មិញ​។ ទន្ទឹម​គ្នា​នោះ​ក្លឹប​មួយ​ចំនួន​ក្នុង​លីគ​បាន​ដុតដៃដុតជើង​យ៉ាង​ខ្លាំង​ក្លាយ​ដើម្បី​​​នាំ​យក​​កីឡាករ​ដែល​ខ្លួន​ចង់​បាន​។ មើល​ទាំង​អស់​គ្នា​ តើ​ក្លឹប​ណា​ខ្លះ​​ជោគជ័យ​និង​បរាជ័យ​ក្នុង​ការ​ផ្ទេរ​កីឡាករ?

​​១. Tottenham Hotspur ទិញ​បាន Fernando Llorente ពី Swansea City ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន ផ្ដល់​កិច្ចសន្យា​២​ឆ្នាំ។

២. Renato Sanches  ត្រូវ​បាន  Swansea City ខ្ចី​ជើង​ពី Bayern Munich។

៣. Alex Oxlade-Chamberlain យក​ព្រម​​ចេញ​ពី Arsenal​ មក​ចូល​រួម​ជាមួយ​ Livepool ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន ជាមួយ​កិច្ចសន្យា​៥​ឆ្នាំ។

៤. Everton យល់​ព្រម​ផ្ទេរ​កីឡាករ​ក្រូអាត​​វ័យ​ក្មេង  Nikola Vlasic ពី​ក្រុម​ Hadjuk Spli តម្លៃ​​ខ្លួន​៨​លាន​ផោន។

៥. តោ​ខៀវ​ Chelsea សម្រេច​ផ្ទេរ​យក Danny Drinkwater វ័យ​២៧​ឆ្នាំ​ពី​ក្រុម Leicester City ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន និង​ផ្ដល់​កុងត្រា​៥​ឆ្នាំ។

៦. ខ្សែ​ការពារ​អ៊ីតាលី Davide Zappacosta យល់​ព្រម​ចាកចេញ​ពី Torino មក​ចូលរួម​ជាមួយ Chelsea ក្នុង​តម្លៃ​ខ្លួន​​២៨​លាន​អឺរ៉ូ។

៧. Tottenham Hotspur ទិញ​បាន​ខ្សែ​ការពារ​ស្ដាំ​ពី PSG កីឡាករ Serge Aurier ក្នុង​តម្លៃ​ខ្លួន​២៣​លាន​ផោន។

៨. កីឡាករ Grzegorz Krychowiak សម្រេច​ចិត្ត​ចេញ​ពី PSG មក​រួម​ West Bromwich Albion ក្នុង​តម្លៃ​៣៤​លាន​ផោន។

៩. Mamadou Sakho ផ្ទេរ​ទៅ Crystal Palace តម្លៃ​ខ្លួន​២៦​លានផោន។

កីឡាករ​បរាជ័យ​ក្នុង​ការ​ផ្ទេរ

១. កីឡាករ​ឈីលី Alexis Sanchez មិន​អាច​ចាកចេញ​ពី​ Arsenal​បាន​ទេ​ បន្ទាប់​ពី​មាន​ការ​ដាក់​សំណើរ​៦០​​លាន​ផោន​ពី​ក្រុម​អ្នក​មាន Manchester City។ មូលហេតុ​ដោយ​សារ​កាំភ្លើង​ធំ​បរាជ័យ​ក្នុង​ផ្ទេរ​យក​ Thomas Lemar ពី​ Monaco ដែល​ជា​បេក្ខជន​​សម្រាប់​ជំនួស​តំណែង Sanchez។

២. ចំណែក​ខ្សែ​ការពារ Virgil van Dijk ក៏​នៅ​តែ​មិន​អាច​ផ្លាស់​នៅ​ Liverppol ក្រោយ Southampton មិន​ព្រម​លក់៕

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម