Brooklyn Beckham ថត​ជាមួយ​កាំ​ភ្លើង​ ទី​បំផុត​...

  • 2017-09-01 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Brooklyn Beckham ទើប​តែ​ចូល​រួម​ថត​រូប​ប៉ុន្មាន​សន្លឹក​ជាមួយ​អ្នក​ជំនាញ​ថត​រូប​ឈ្មោះ​ Damon Baker ជា​រូប​ថត​លក្ខណៈ​ស​ខ្មៅ​ ក្នុង​នោះ​ក៏​មាន​រូប​បង្ហាញ​ពី​​តារា​រូប​នេះ​ថត​កាន់​កាំ​ភ្លើង​ទៀត​ផង។

តារា​វ័យ​១៨​ឆ្នាំ​រូប​នេះ​ ដែល​ជា​សិស្ស​ជំនាញ​ថត​រូប​បាន​​បង្ហាញ​រាង​ពី​ខាង​មុខ​កាមេរ៉ា​​ជា​ច្រើន​ប៉ុស្តិ៍​ ដែល​បាន​បរិយាយ​នៅ​លើ​ Instagram ថា​ជា "ការ​ថត​រូប Double Shoot ដ៏​ល្អ​មួយ​"។​

ប៉ុន្ដែ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មិន​ពេញ​ចិត្ត​នោះ​ទេ ក្នុង​នោះ​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​នេះ​ម្នាក់ បញ្ចេញ​មតិ​ថា៖ "កាន់​កាំភ្លើង? ពិត​ជា​ឡប់​សតិ​មែន។"

អ្នក​គាំទ្រ​មួយ​រូប​ទៀត​បាន​បញ្ចេញ​មតិ​ថា៖ "ហេតុ​អ្វី​ប្រើ​ប្រាស់​កាំភ្លើង? ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​របស់​ដែល​បង្ក​ការ​បំផ្លាញ​ និង​មហន្តរាយ?”។

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​រូប​ទាំង​នេះ?

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ