យក Nikon D850 តំឡើង ISO កប់ពពក តើរូបថតទៅជាយ៉ាងណា?

  • 2017-09-02 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះហ្វេនកាមេរ៉ា ប្រាកដជាដឹងពីដំណឹងប្រកាសចេញលក់ D850 របស់ Nikon កាលពីពេលថ្មីៗនេះ ដែលអាចតំឡើង ISO ដល់ទៅ 25600។

អ្នកជំនាញថតរូបម្នាក់ឈ្មោះលោក Niels de Vries ដែលបានយកកាមេរ៉ា DSLR ជំនាន់ចុងក្រោយរបស់ Nikon មួយនេះ មក​សាកល្បង​ថត (Test) ក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ D850 ជា​ផ្លូវការ​នៅប្រទេស​ហូល្លង់ កាល​ពី​ពេលថ្មីៗ ហើយ​តាមរយៈការសាកល្បង ដ៏គួរឲ្យអស់សំណើចនេះ ឲ្យដឹងថា Nikon ពិតជាយកចិត្តទុកដាក់ខ្លាំងមែនទែនក្នុងការផលិតកាមេរ៉ាបែបអ្នកអាជីព ដែលមិនងាយមានកាមេរ៉ាណាអាចថតដល់ ISO ខ្ពស់កប់ពពក ហើយមិនបែករូបដូច្នេះទេ។

តោះ! កុំឲ្យយូរទៅមើលរូបថតដំបូងគេដែលថតពីចេញពី Nikon D850 ក្នុងកម្រិត ISO ពី​ទាប​ដល់​កប់​៖

ISO 1250
ISO 3200
ISO 6400
ISO 8000
ISO 12800
ISO 160000
ISO 25600

#រូប Crop 100% ពី ISO 25600

យ៉ាង​ម៉េច​គុណភាព​រូប​ប៉ុណ្ណឹង អាច​ប្រើ​ការ​បាន​ដែរ​ទេ? រំឮក​ដែរ​ថា Nikon D850 បាន​ឈរ​ជើង​ក្នុង​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​វិបសាយ​ bhphotovideo ជា​កាមេរ៉ា DSLR ដែល​លក់​ដាច់​ជាង​គេ​បំផុត​នា​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​តម្លៃ ៣ ២៩៦(Body) អាច​ Pre-Order បាន​ ចុច​នៅ​ទីនេះ

ចុ​ចអាន​អត្ថបទ​បន្ត​៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី