ក្នុង​១ឆ្នាំៗកំពូលតារាបូលីវូដរក​ចំណូល​បាន​ច្រើន​ នឹកស្មាន​មិន​ដល់!

  • 2017-09-04 03:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុទ្ធ​តែ​ជា​កំពូល​តារា​សម្ដែង​បូលីវូដ​ដ៏​មាន​ទេព​កោសល្យ​ និង​មាន​ភាព​ល្បីល្បាញ​លំដាប់​ប្រទេស​ទៅ​ហើយ​ បើ​និយាយ​ពី​ចំណូល​រក​បាន​វិញ​ក៏​មិន​តិច​ដែរ។ ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ជ្រាប​ហើយ​ថា​ ក្នុង​មួយ​ឆ្នាំ​ៗ​ តារាៗ​ទាំង​នោះ​មាន​តម្លៃ​ខ្លួន​រាប់​លាន​ដុល្លារ​ ដែល​បាន​មក​ពី​ការ​ថត​ខ្សែភាពយន្ត​ ធ្វើ​ជា​តារា​តំណាង​ម៉ាក​ផលិតផល​ល្បីៗ​ និង​ការងារ​ផ្ទាល់​ខ្លួន​ផ្សេងទៀត​ជា​ច្រើន។

ខាងក្រោម​ជា​ចំនួន​ចំណូល​ជាក់លាក់​របស់​តារា​បូលីវូដ​ដែល​រក​បាន​រៀង​រាល់​ឆ្នាំ។ តើ​អ្នកណា​មាន​ចំណូល​ច្រើន​ និង​តិច​ជាង​គេ?

១. លោក​ Shah Rukh Khan

ក្នុង​មួយ​ឆ្នាំ​តារា​ប្រុស​ជើង​ចាស់​រូប​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ​ ៣៨លាន​ដុល្លារ ដែល​បាន​ពី​ការ​ថត​រឿង, ប្រាក់​ចំណេញ​ដែល​បាន​ពី​ផលិតកម្ម​ផ្ទាល់​របស់​លោក​ "Red Chillies” បូក​រួម​នឹង​តម្លៃ​ខ្លួន​ដែល​បាន​ពី​ការងារ​ជា​តារា​តំណាង​ផលិតផល​ផ្សេងៗ។

២. លោក​ Salman Khan

តារា​ប្រុស​រូប​នេះ​អាច​រក​ចំណូល​បាន​រហូត​ទៅ​ដល់​ ៣៧​លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៣. លោក​ Akshay Kumar

ចំណាត់​ថ្នាក់​ទី​ ៣​បាន​ទៅលើ​ តារា​សម្ដែង​ Akshay Kumar ដែល​រក​ចំណូល​បាន​ ៣៥,៥លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។

៤. លោក​ Aamir Khan

ក្នុង​មួយ​ឆ្នាំ​ Aamir Khan មាន​លទ្ធភាព​រក​ចំណូល​បាន​ ១២,៥លាន​ដុល្លារ។

៥. លោក​ Hrithik Roshan

តារា​សម្ដែង​ Hrithik Roshan ត្រូវ​បាន​រាយការណ៍​ថា​ មាន​ចំណូល​ ១១,៥លានដុល្លារ បើ​ធៀប​ទៅនឹង​កំពូល​តារា​ល្បីៗដទៃ​ទៀត​ អាច​និយាយ​បាន​ថា​ ចំណូល​របស់​លោក​ក៏​មិន​ធម្មតាដែរ។

៦. នាង​ Deepika Padukone

កំពូល​តារា​ស្រី​បូលីវូដ​ និង​ហូលីវូដ​ Deepika Padukone មាន​ចំណូល​ ១១លាន​ដុល្លារ។ ក្រៅ​ពី​ការងារ​សម្ដែង​ តារា​ស្រី​រូប​នេះ​ ក៏​មាន​ការងារ​ជា​តារា​តំណាង​ផលិតផល​ម៉ាក​ល្បីៗ​ដែរ។

៧. លោក​ Ranveer Singh

រីឯ​គូស្នេហ៍​របស់​ តារា​ស្រី​ Deepika លោក​ Ranveer វិញ​បាន​ឈរ​នៅ​លេខ​រៀង​ទី​ ៧​ បន្ទាប់​ពី​គូ​ស្នេហ៍​របស់​ខ្លួន ដោយ​ក្នុង​មួយ​ឆ្នាំ​ លោក​អាច​រក​ប្រាក់​បាន​ជាង​ ១០​លាន​ដុល្លារ។

៨. នាង​ Priyanka Chopra

Priyanka ក៏​ជា​តារា​ស្រី​ឥណ្ឌា​ម្នាក់​ទៀត​ដែរ ដែល​វិវត្ត​ន៍ខ្លួន​ចូល​ក្នុង​វិស័យ​ហូលីវូដ។ តារា​ស្រី​រូប​នេះ​ក៏​ស្ថិត​នៅ​លេខ​រៀង​ទី​ ៧​ ដូច​តារា​សម្ដែង​ Ranveer Singh ដែរ រកចំណូល​បាន​ ១០​លានដុល្លារ។

៩. លោក​ Amitabh Bachchan

ថ្វី​ត្បិត​វ័យ​រាង​ជ្រេ​ទៅ​ហើយ​ក្ដី​ តែ​សមត្ថភាព​រក​ចំណូល​របស់​តារា​ប្រុស​ជើង​ចាស់​ប្រចាំ​ប្រទេស​ឥណ្ឌា​រូប​នេះ​ ក៏​នៅតែមិន​អន់​។ បើ​តាម​សេចក្ដី​រាយការណ៍​ លោក​អាច​រក​បាន​ ៩​លានដុល្លារ។

១០. លោក​ Ranbir Kapoor

ចំណែក​តំណែង​ចុង​ក្រោយ​គេ​ ក្នុង​ចំណោម​កំពូល​តារា​បូលីវូដ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ គឺ​បាន​ទៅលើ​តារា​សម្ដែង​ Ranbir Kapoor គឺក្នុង​មួយ​ឆ្នាំ​លោក​រក​បាន​ ៨,៥លាន​ដុល្លារ៕

ចុចអាន៖

ប្រភព៖ caravanalive   ប្រែ​សម្រួល៖ យី សុធារី