ដឹង​មូលហេតុ​ ​​ប្រធាន​ eSports ​ក្លឹប PSG​ ឈាម​ជ័រ​ខ្មែរ​ដាក់​​រហស្សនាម​ ​YellOwStaR​

  • 2017-09-05 07:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គឹម បូរ៉ា ​ជា​អតីត​កីឡា​អេឡិចត្រូនិក​ដ៏​ដ៏​ល្បី​ទូទាំង​ពិភព​លោក​ដែល​ត្រូវ​បាន​គេ​ស្គាល់​រហស្សនាម​ថា YellOwStaR ដែល​បច្ចុប្បន្ន​រូប​គេ​​ជា​ប្រធាន​ផ្នែក​កីឡា​អេឡិចត្រូនិក​ E-Sports របស់​ក្លឹប​បាល់ទាត់​ដ៏​កំពូល​នៅ​ប្រទេស​បារាំង​គឺ​ Paris Saint-Germain (PSG)។

លោក គឹម បូរ៉ា (រូបថត៖ Paris Saint-Germain)

ហេតុ​អ្វី​បាន​ជា​អតីត​កីឡា​អេឡិចត្រូនិក​ដ៏​ល្បី​រូប​នេះ​ដាក់​រហស្សនាម​ថា ​ YellOwStaR? តាម​ប្រភព​ព័ត៌មាន​បង្ហាញ​ថា​ រហស្សនាម​របស់​គេ​​គឺ​YellOwStaR មាន​អត្ថន័យ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ពាក្យ​ StaR​ គឺ​សំដៅ​លើ«ការ​យល់​ដោយ​ខ្លួន​ឯង​ ឬ​​ self-explanatory» ខណៈ​ពាក្យ​ 'Yellow' ​សំដៅ​លើ​ប្រភព​ដើម​​របស់​លោក​ដែល​មាន​ឈាម​ជ័រ​​នៅ​​អាស៊ី (Asian origins)។

តាម​ពិត​លោក បូរ៉ា កើត​​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​១៩៩២​​ស្ថិត​នៅ​ប្រទេស​បារាំង​​ដែល​គ្រួសារ​របស់​លោក​ជា​ជន​ជាតិ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​កាលពី​អំឡុង​ឆ្នាំ​១៩៨០។ ដូច្នេះ​មាន​ន័យ​ថា​ ដោយ​សារ​លោក​មាន​ប្រភព​ដើម​ពី​ទ្វីប​អាស៊ី​ពោល​គឺ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ទើប​លោក​ដាក់​រហស្សនាម​ថា YellOwStaR។

តាម​ប្រភព​ព័ត៌មាន​ esportswikis​ បាន​បង្ហាញ​ថា លោក គីម បូរ៉ា​ចេះ​លេង​ហ្គេម​ ឬ​កីឡា​អេឡិចត្រូនិក​តាំង​ពី​អាយុ​២​ឆ្នាំ​​នៅ​លើ​ Megadrive។ អាយុ​៨​ឆ្នាំ​លោក​​ចាប់​លេង​តាម​កុំព្យូទ័រ​ និង​ឈាន​ដល់​លេង​វិញ្ញាសា​ល្បី​គឺ​ WarCraft 3។ បន្ទាប់​មក​​លោក​ក៏​ក្លាយ​ជា​កីឡាករ​អេឡិចត្រូនិក​អាជីព​ដែល​ចូល​រួម​ប្រកួត​ប្រជែង​លក្ខណៈ​អន្តរជាតិ​ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ។

លោក គឹម បូរ៉ា (កណ្តាលពាក់​វែនតា) (រូបថត៖ Paris Saint-Germain)

ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៦ ​រូប​គេ​ជា​អ្នកលេង​​វិញ្ញាសា​ MOBA League of Legends ដ៏​ល្បីល្បាញ និង​ជោគជ័យ​ម្នាក់​នៅក្នុង​ប្រទេស​បារាំង និង​វិញ្ញាសា​ MOBA (Multiplayer Online Battle Arena)។​ ឆ្នាំ​២០១៦ ក្លឹប​បាល់ទាត់ Paris Saint-Germain (PSG) បាន​ប្រកាស​បន្ថែម​ក្រុម​កីឡា​ eSports ដោយ​​បាន​ជ្រើស​រើស​​លោក គឹម បូរ៉ា ជា​ប្រធាន​ បន្ទាប់​ពី​រូប​លោក​បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាករ​នៅ​ថ្ងៃ​ទី​២០​ ខែ​តុលា ឆ្នាំ​២០១៦។

ជោគជ័យ​​កាល​នៅ​ជា​កីឡាករ​ លោក​ធ្លាប់​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​លើ​លោក​ជា​មួយ​ក្រុម​​ Against All Authority (​ឆ្នាំ​២០១១)​លើ​វិញ្ញាសា League of Legends។ លេង​ឲ្យ​ SK Gaming​លោក​បាន​ជួយ​ឲ្យ​​ទទួល​បាន​លេខ​ពីរ​ប្រចាំ​ទ្វីប​​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១២។ លោក​ធ្លាប់​បាន​តំណែង​ជើងឯក​ជា​ច្រើន​លើក​លើ​ព្រឹត្តិការណ៍​​ប្រចាំ​អឺរ៉ុប​ LCS Eu Spring (Fnatic)។ លោក​ទទួល​បាន​ប្រាក់​រង្វាន់​​ចំនួន​​ ១៦៧ ៦០៨,១១​ ដុល្លារ​អាមេរិក​ពី​ការ​ប្រកួត​ទាំង​អស់​ចំនួន​៥១​កម្មវិធី៕

លោក​ គឹម បូរ៉ា (រូបថត៖ lolesports.com)

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម