Lukaku ថាខ្លួនមិនខ្លាចមិត្តរួមក្រុម Zlatan នោះទេ
- 2017-09-05 08:10:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku ថាខ្លួនមិនខ្លាចមិត្តរួមក្រុម Zlatan នោះទេ
ចន្លោះមិនឃើញ
Romelu Lukaku បាននិយាយថាខ្លួនមិនខ្លាចចំពោះការវិលត្រឡប់មក Manchester United វិញរបស់មិត្តរួមក្រុម Zlatan Ibrahimovic នោះទេ។
ការអះអាងដូច្នេះបន្ទាប់ពីមានការលើកឡើងថាតំណែងជម្រើសដំបូងសម្រាប់តំបន់ខ្សែប្រយុទ្ធរបស់ Lukaku អាចនឹងមានការគំរាមកំហែងបន្ទាប់ពី Zlatan ត្រឡប់មកវិញ។ ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិករកបាន៣គ្រាប់ហើយនៅ Premier League រដូវកាលនេះ ក្រោយផ្ទេរមកពី Everton កាលពីខែមុន។
តារាស្បែកខ្មៅបានប្រាប់ថា៖ “ Zlatan គឺជាកីឡាករមានគុណភាពដែលអាចជួយក្រុមឈ្នះពាន។ ខ្ញុំមិនខ្លាចនឹងប្រជែងជាមួយខ្សែប្រយុទ្ធដូចជារូបគេនោះទេ។ ខ្ញុំបានស្គាល់ពីការលេងរបស់មនុស្សជាច្រើននៅទីនេះ ហើយគ្រូបង្វឹកបានជួយខ្ញុំឲ្យសម្របខ្លួនបានយ៉ាងរហ័សជាមួយពួកគេ"។
គួរបញ្ជាក់ថា Zlatan ត្រូវ United ចុះហត្ថលេខាយកមកវិញបន្ទាប់ពីផ្ដាច់កុងត្រាកាលពីរដូវកាលមុនដោយសាររបួសជង្គង់។ អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតត្រូវលោក Mourinho បញ្ចូលឈ្មោះទៅក្នុងបញ្ជីកីឡាករ២៥នាក់លេង Champions league ប៉ុន្តែរូបគេនៅមិនទាន់អាចលេងបាន១០០%នៅឡើយ៕
ស្ថិតិរបស់ Lukaku និង Zlatan រដូវកាលមុន