រឿងទាំង១៥ដែលប្រើបច្ចេកទេស CGI ខ្លាំងពេកដល់ថ្នាក់លែងចង់ជឿថាជាការពិត
- 2017-09-06 04:44:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង១៥ដែលប្រើបច្ចេកទេស CGI ខ្លាំងពេកដល់ថ្នាក់លែងចង់ជឿថាជាការពិត
ចន្លោះមិនឃើញ
CGI ឬ Computer-generated imagery គឺបច្ចេកទេសថតភាពយន្តដោយប្រើប្រព័ន្ធកុំព្យូទ័រជំនួយ។ វិធីនេះអាចធ្វើឲ្យភាពយន្តកាន់តែមានភាពទាក់ទាញ តែក៏អាចជាម្ជុលមុខពីរដែរ។ សម្រាប់ភាពយន្តខ្លះការប្រើប្រាស់ បច្ចេកទេសនេះខ្លាំងជ្រុលពេកអាចបណ្ដាលឲ្យអ្នកទស្សនាមើលទៅមានអារម្មណ៍ថា ដូចជាបញ្ចូលខ្លាំងពេក មើលទៅមិនគួរឲ្យជឿទាល់តែសោះ។
នេះជាបណ្ដារឿងទាំង១៥ ដែលប្រើប្រាស់ CGI ជ្រុលបើតាម Business Insider៖
១៥. រឿង “Hulk”
អ្នកណាក៏យល់ស្របដែរថា តួអង្គ Hulk ក្នុងរឿងនេះគឺខ្វះខាតច្រើនណាស់។ បើមើលឲ្យច្បាស់ទៅគេសង្កេតឃើញថា Hulk គឺមើលទៅដូចធ្វើពីជ័រ ដូចក្នុងរឿងតុក្កតាអ៊ីចឹង។
១៤ . រឿង "Throne: Legacy”
ចំពោះរឿងនេះ ឈុតឆាកជាច្រើនដែលប្រើប្រាស់បច្ចេកទេសកុំព្យូទ័រ គឺពិតជាធ្វើបានល្អ ប៉ុន្តែបញ្ហាដែលសំខាន់មួយគឺការកែច្នៃមុខតួអង្គសម្ដែងដោយ Jeff Bridges ពីចាស់ទៅក្មេង គឺមានលក្ខណៈឆ្គងខ្លាំង។
១៣. រឿង "The Hobbit: The Battle of the Five Armies”
ចំពោះ CGI ក្នុងរឿងនេះគឺល្អគ្រាន់បើ ប៉ុន្តែអ្វីជាបញ្ហានោះ គឺការតុបតែងខ្លួនរបស់កងទ័ព និងការតុបតែងឈុតឆាកសម្ដែងដែលមើលទៅមិនដូចការពិតសោះ។
១២. រឿង "Jurassic World”
ក្នុងរឿងនេះផលិតករ Steven Spielberg បានប្រើប្រាស់ទាំងវិធីសាស្ត្រ Practical Effect និង Digital Effect ដោយគិតថានេះអាចជារឿងដ៏ល្អមួយរបស់លោក។ ក៏ប៉ុន្តែនៅតែមានមតិលើកឡើងថាការប្រើប្រាស់ CGI ក្នុងរឿងនេះគឺវាច្រើនពេក ដែលធ្វើឲ្យអ្នកទស្សនាមិនសូវជាខ្លាចប៉ុន្មាននោះទេ។
១១. រឿង "Gods of Egypt”
ទោះបីជាមានចូលរួមសម្ដែងដោយតារាល្បីៗ និងចំណាយដើមទុនថតដល់ទៅ ១៤០លានដុល្លារក៏ដោយ ភាពយន្តនេះត្រូវបានគេចាត់ទុកថាជាភាពយន្តដ៏អាក្រក់មួយប្រចាំឆ្នាំ។
១០. រឿង "The Transformers”
វាជារឿងចាំបាច់ណាស់ ដែលរឿងនេះត្រូវប្រើប្រាស់បច្ចេកទេស CGI ក៏ប៉ុន្តែដោយប្រើប្រាស់បច្ចេកទេសនេះច្រើនពេក បណ្ដាលឲ្យមានចន្លោះប្រហោងច្រើន។ ក្នុងឈុតឆាកខ្លះអ្នកទស្សនាមើលមិននឹងយល់ផងថា តើនរណាប្រយុទ្ធជាមួយនរណា។
៩. រឿង "Green Lantern”
ក្នុងរឿង "Green Lantern” នេះអ្វីៗក៏ប្រើ CGI ដែរ ដល់ថ្នាក់សម្លៀកបំពាក់របស់តួឯកក៏មិនមែនជារបស់ពិតដែរ។ ហើយដោយបច្ចេកទេសនោះធ្វើមិនល្អទៀតនោះ ភាពយន្តនេះត្រូវគេរិះគន់ខ្លាំងៗថាដូចជារឿងតុក្កតា។
៨. រឿង "Polar Express”
“Polar Express” គឺជាភាពយន្តល្អមួយនិយាយពីពិធីបុណ្យគ្រីស្ដម៉ាស ក៏ប៉ុន្តែការប្រើប្រាស់បច្ចេកទេសផលិតភាពយន្តនេះមានចន្លោះប្រហោងច្រើន ដល់ថ្នាក់ឈុតឆាកខ្លះៗគឺពិបាកមើលតែម្ដង។
៧. រឿង "X-Men Origins: Wolverine”
មិនត្រឹមតែមានការរិះគន់ថាភាពយន្តនេះមានលក្ខណៈឆ្គងច្រើនចំពោះសាច់រឿង បច្ចេកទេសកែច្នៃក៏មានបញ្ហាជាច្រើនដែរ។
៦. រឿង "Lost In Space”
CGI ក្នុងរឿងនេះមើលទៅដូចជាប្លាស្ទិកអ៊ីចឹង ហើយអាក្រក់មើលទៀតផង។ នេះអាចមកពីរឿងនេះបញ្ចេញនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ អ៊ីចឹងវាមិនគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានទេ។
៥. រឿង "The Matrix Reloaded”
ចំពោះរឿងដំបូង "The Marix” បច្ចេកទេសថតមើលទៅដូចជាល្អ និងមានលក្ខណៈស្ដង់ដារ ប៉ុន្តែលុះដល់រឿងក្រោយៗ ឈុតឆាកខ្លះៗមើលទៅដូចជាយកចេញពីក្នុងវីដេអូហ្គេមអ៊ីចឹង។
៤. រឿង "The Mummy”
គ្រាន់តែមើលរូបភាពនេះអ្នកអាចដឹងហើយថា ការប្រើប្រាស់ CGI សម្រាប់រឿងនេះអន់ដល់កម្រិតណា។
៣. រឿង "Spy Kids 3-D: Game Over”
ចំពោះរឿងនេះ ផលិតករខិតខំប្រឹងប្រែងប្រើប្រាស់បច្ចេកទេសកុំព្យូទ័រថតឲ្យបានល្អ ដើម្បីដាក់បញ្ចាំងជាលក្ខណៈ 3D តែទីបំផុតលទ្ធផលបានត្រឹមតែខកចិត្ត។
២. រឿង "The Lawnmover Man”
ភាពយន្តនេះបានដាក់បញ្ចាំងនៅឆ្នាំ ១៩៩២ អាចជាពេលមួយដែលបច្ចេកទេស CGI គឺនៅមានកម្រិត ហើយភាពយន្តនេះត្រូវបានគេធ្វើជាឧទាហរណ៍សម្រាប់សម្គាល់ភាពយន្តដែលប្រើ CGI អន់ខ្លាំង។
១. រឿង "Stars Wars” (Special edition)
ចំពោះរឿងនេះគឺត្រូវគេចាត់ទុកថា ជារឿងមួយដែលពិបាកមើលខ្លាំង ព្រោះប្រើប្រាស់ CGI ជ្រុលហួសហេតុ។
អានអត្ថបទ៖
នឹកស្មានមិនដល់! តារាហូលីវូដ៨រូបស្លាប់ពេលថតរឿង ត្រូវជំនួសដោយ..
Box Office សប្ដាហ៍នេះរកបានចំណូលតិចបំផុតមិននឹកស្មានដល់
ធ្លាប់ដឹងទេ តារាហូលីវូដទាំងនេះគឺជាអ្នកបញ្ចូលសំឡេងតួអង្គតុក្កតាល្បីៗ