Ronaldinho ​ថា​ Coutinho នឹង​ប្រឹងលេង​ឲ្យ​ Liverpool ព្រោះ​​មូលហេតុ​នេះ​

  • 2017-09-06 04:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldinho ជឿជាក់​ថា​ ​Philippe Coutinho នឹង​លេង​ឲ្យ​ Liverpool យ៉ាង​អស់​ពី​សមត្ថភាព​នៅ​រដូវ​កាល​នេះ​បើ​ទោះ​ជា​ខកចិត្ត​មិន​បាន​ទៅ​ Barcelona ក៏ដោយ។

Ronaldinho

ការ​និយាយ​ដូច្នេះ​របស់​វីរបុរស​ក្រុម​សាំបា​សំអាង​លើ​​ហេតុ​ផល​ថា​ Coutinho ត្រូវ​ប្រឹង​លេង​ដើម្បី​បាន​តំណែង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ទៅ​ព្រឹត្តិការណ៍​ World Cup ២០១៨​ នៅ​ប្រទេស​រុស្ស៊ី។

អតីត​តារា​ឆ្នើម​​ Barcelona បាន​បន្ថែម​ថា៖ "រដូវ​កាល​នេះ​យើង​នឹង​ឃើញ Coutinho ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ក្លឹប​ ​ព្រោះ​លើ​លោក​នេះ​គ្មាន​កីឡាករ​ណា​បដិសេធ​មិន​លេង​​បាល់​នៅ​ពេល​​ World Cup ឈាន​មក​ដល់​នៅ​ចុង​រដូវ​កាល​នោះ​ទេ។ អ្នក​គាំទ្រ​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ឡើយ ​ខ្ញុំ​មិន​ជឿ​ថា​ Coutinho មិន​ព្រម​លេង​ឲ្យ​ Liverpool ព្រោះ​ចរិត​របស់​គេ​មិនមែន​ដូច្នេះ"។

Coutinho ខកខាន​ប្រកួត​ជាច្រើន​របស់​ Liverpool ដូច​ជា​ការ​លេង​ជម្រុះ​ Champions League និង​ Premier League ៣​សប្ដាហ៍​ដំបូង​ដោយ​សារ​របួស​ខ្នង៕

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត