D850 ខ្លាំង​មែន​ចាប់​រូបភាព​ដល់​ទៅ​ ​៤៥,៧​ ​មេហ្គាភិចសែល​ ​និង​អាច​ថត​វីដេអូ​ដល់​កម្រិត​ ​8K​​​

  • 2017-09-07 07:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

D850​ ​ជា​កាមេរ៉ា​ ​DSLR​ ​Full Frame​ ​ដែល​ក្រុមហ៊ុន​ ​Nikon​ ​ទើប​បញ្ចេញ​កាល​ពី​ចុង​ខែ​សីហា​ ​ឆ្នាំ​នេះ​ ​ជា​មួយ​កម្រិត​ចាប់​រូបភាព​ដល់​ទៅ​ ​៤៥,៧​ ​មេហ្គាភិចសែល​ ​និង​អាច​ថត​វីដេអូ​ដល់​កម្រិត​ ​8K​​​។

ចង់​បញ្ជាក់​ច្បាស់​ពី​សមត្ថភាព​របស់​ ​Nikon D850​ ​លោក​ ​Lucas Gilman​ ​បាន​ប្រើប្រាស់​កាមេរ៉ា​នេះ​ទៅ​ផលិត​វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​ ​២​ ​នាទី​ ​ក្នុង​កម្រិត​ ​4320p​ ​ឬ​អាច​ហៅ​ថា​កម្រិត​ ​8K​ ​បាន​យ៉ាង​ទាក់ទាញ។

Nikon D850

  • មាន​ ​Sensor​ ​ចាប់​រូបភាព​កម្រិត​ ​៤៥,៧​ ​មេហ្គាភិចសែល
  • ថត​រូប​បាន​ ​៧​ ​សន្លឹក​ក្នុង​មួយ​វិនាទី​ ​ឬ​ដល់​ ​៩​ ​សន្លឹក​ពេល​ប្រើ​ជា​មួយ​ថ្ម​ប្រភេទ​ ​MB-D18​ ​និង​ ​EL18a/b
  • ថត​រូប​កម្រិត​ ​14-bit lossless RAW​ ​បាន​ ​៥១​ ​សន្លឹក​ ​និង​ ​12-bit lossless RAW​ ​បាន​ ​១៧០​ ​សន្លឹក​ក្នុង​មួយ​ ​Buffer
  • ចំណុច​ចាប់​រូប​ស្វ័យប្រវត្តិ​ ​AF (Auto Focus point)​ ​១៥៣​ ​គ្រាប់
  • ប្រើ​បន្ទះ​ឈីប​ប្រភេទ​ ​Expeed 5
  • ថត​ ​Slow Motion​ ​កម្រិត​ ​Full HD 1080p​ ​ល្បឿន​ ​១២០fps
  • ចេញ​លក់​នា​ខែ​កញ្ញា​ ​២០១៧​ ​នេះ​ ​ជា​មួយ​តម្លៃ​គិត​តែ​តួខ្លួន​ប្រមាណ​ ​៣ ២៩៩​ ​ដុល្លារ ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ