ផ្សាររាត្រីមួយនៅថៃ រំលេចពណ៌យ៉ាងស្រស់ឆើតឆាយ ឃើញភ្លាម ចង់ទៅលេងភ្លែត!
- 2017-09-08 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សាររាត្រីមួយនៅថៃ រំលេចពណ៌យ៉ាងស្រស់ឆើតឆាយ ឃើញភ្លាម ចង់ទៅលេងភ្លែត!
ចន្លោះមិនឃើញ
ផ្សាររាត្រីមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ មានឈ្មោះថា Ratchada មិនត្រឹមតែទាក់ទាញអ្នកស្រុក ក៏ដូចជាភ្ញៀវទេសចរជាច្រើន ឲ្យទៅដើរទិញទំនិញនៅពេលយប់នោះទេ តែតង់ដាក់លក់ឥវ៉ាន់នៅទីនោះ បានរំលេចពណ៌យ៉ាងស្រស់ឆើតឆាយ គួរឲ្យចាប់អារម្មណ៍ និងប្លែកភ្នែកខ្លាំងបំផុត។
តង់ទាំងនោះមានពណ៌ដូចជា ក្រហម ខៀវ ផ្កាឈូក លឿង បៃតង និង ស ជាដើម ហើយមានដាក់លក់ឥវ៉ាន់ជាច្រើន រួមទាំង ចំណីអាហារ និងសំលៀកបំពាក់ផងដែរ។
ទិដ្ឋភាពផ្សាររាត្រីដ៏ស្រស់ឆើតឆាយនោះ ត្រូវបានថតដោយបុរសម្នាក់ មានឈ្មោះថា Kajan Madrasmail។ អ្នកថតរូបជនជាតិសាំងហ្គាពួរ វ័យ ៣៨ ឆ្នាំរូបនេះ បាននិយាយថា «ផ្សារមួយនេះនឹងរស់រានមានជីវិតនៅពេលល្ងាច»៕
ចង់ដឹងថាផ្សាររាត្រី Ratchada នោះ ស្រស់ស្អាតយ៉ាងណា ទៅទស្សនាទាំងអស់គ្នា៖
ចុចអាន៖