មក​ស្គាល់​មុខ​កីឡាករ​ថ្មី​របស់ Monaco ក្រោយ​ក្លឹប​លក់​កីឡាករ​ចេញ​បាន​៣៣០​លាន

  • 2017-09-08 02:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ក្លឹប​បាល់ទាត់​បារាំង Monaco បាន​បង្ហាញ​​មុខ​កីឡាករ​ចំណូល​ថ្មី​របស់​​ខ្លួន​៤ រូប​ដែល​បាន​ចុះ​កុងត្រា​រួចរាល់​​នា​ពេល​កន្លង​ទៅ បន្ទាប់​ពី​ក្លឹប​ម្ចាស់​ពាន Ligue 1​មួយ​នេះ​  បាន​លក់​កីឡាករ​​ចេញ​បាន​​ដល់​៣៣០​លាន​ផោន។

ខ្សែ​ប្រយុទ្ធ Stefan Jovetic, ខ្សែ​បម្រើ Rachid Ghezzal, ខ្សែ​ប្រយុទ្ធ Keita Balde Diao និង​ខ្សែ​ប្រយុទ្ធ Adama Diakhaby បាន​ឈរ​ថត​រូប​ជិត​អនុ​ប្រធាន​ក្លឹប​លោក Vadim Vassilyev ក្នុង​ការ​បង្ហាញ​មុខ​រួម​គ្នា​នៅ​ក្លឹប Monaco។ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ឆ្នាំ​នេះ Monaco ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ ដោយ​បាន​លក់​កីឡាករ​ល្អ​ៗ​ចេញ​ជា​ច្រើន។ បើ​តាម​​ប្រភព​បញ្ជាក់​ថា ក្នុង​រដូវ​ក្ដៅ​នេះ​ពួក​គេ​ចំណេញ​២៦៦​លាន​ផោន​ ពី​ការ​លក់​កីឡាករ។

រឿងគួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​គេ​របស់ Monaco គឺ​ការ​ចាកចេញ​របស់​កីឡាករ​វ័យ​ក្មេង Kylian Mbappe ទៅ​ចូលរួម​ជាមួយ Paris Saint-Germain ក្នុង​លក្ខខ័ណ្ឌ​ខ្ចីជើង ប៉ុន្តែ PSG នឹង​ទិញ​ផ្ដាច់​នៅ​ឆ្នាំ​ក្រោយ​​ក្នុង​តម្លៃ​១៦៦​លាន​ផោន៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ