Messi លេង​ភ្លេង​ Champions League ឡើង​ឡូយ​លើ​ព្យាណូ មុន​ជួប Juventus

  • 2017-09-12 01:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ ​ប្រកួត  Champions League រដូវ​កាល​ថ្មី ២០១៧ -១៨ ​នឹង​ចាប់​ផ្ដើម​ហើយ​ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​ទៅ។ កាល​ពី​ពេល​ថ្មី Messi ក៏​​បាន​លេង​ភ្លេង​នៃ​កម្មវិធី​នេះ​ ដោយ​ព្យាណូ​យ៉ាង​ពីរោះ​ ដែល​ជា​ការ​ថត​ពាណិជ្ជកម្ម​ឲ្យ​​ក្រុមហ៊ុន Adidas។

បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ កីឡាករ​វ័យ​៣០​បាន​​ស្លៀក​សំលៀកបំពាក់​ពណ៌​ខ្មៅ​មួយ​ឈុត អង្គុយ​លេង​ព្យាណូ​យ៉ាង​មាន​ទំនុក​ចិត្ត។ Messi នឹង​ត្រូវ​សហការ​ជាមួយ​មិត្ត​រួម​ក្រុម Barcelona ត្រៀម​ខ្លួន​ជួប​ក្រុម​សេះ​បង្កង់ Juventus នៅ Champions League ​ក្នុង​ការ​ប្រកួត​ទី១​ នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ពេលវេលា​ម៉ោង​១:៤៥​នាទី ៕ ​

ទស្សនា​ការ​លេង​ព្យាណូ​របស់ Messi ទាំង​អស់​គ្នា៖​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ