អ្នកដឹកនាំរឿង "Kong: Skull Island” ចូលពេទ្យក្រោយទទួលរងអំពើហិង្សា នៅវៀតណាម
- 2017-09-12 10:22:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹកនាំរឿង "Kong: Skull Island” ចូលពេទ្យក្រោយទទួលរងអំពើហិង្សា នៅវៀតណាម
ចន្លោះមិនឃើញ
អ្នកដឹកនាំរឿង "Kong: Skull Island” Jordan Vogt-Roberts បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពី មានរឿងវាយតប់នៅក្នុង Club មួយនៅទីក្រុង ហូជីមីញ ប្រទេសវៀតណាម នេះបើតាមការបញ្ជាក់ពីប៉ូលិសនៅទីតាំងកន្លែងកើតហេតុកាលពីថ្ងៃច័ន្ទ។
អ្នកផលិតរឿងសញ្ជាតិអាម៉េរិកាំងរូបនេះ បានដាក់បណ្ដឹងទៅស្ថានទូតអាមេរិកនៅប្រទេសវៀតណាមថាខ្លួនត្រូវគេធ្វើបាបដោយប្រើអំពើហិង្សា នៅ the XOXO Club & Loune នៅតាមបណ្ដោយផ្លូវ Le Thi Hong Gam សង្កាត់ Nguyen Thai Binh ស្រុក១ នៅវេលាម៉ោង២:៣០ព្រឹកថ្ងៃសៅរ៍។
ប៉ូលិសសង្កាត់ Nguyen Thai Binh និយាយថា នៅម៉ោង៣រសៀលថ្ងៃច័ន្ទ ពួកគេបានវិភាគនូវបណ្ដឹងរបស់លោក Vogt-Roberts ព្រមទាំងបន្ថែមថាលោកកំពុងតែស្នាក់នៅមន្ទីរពេទ្យនៅស្រុក១។
ប៉ូលិសប្រចាំស្រុក១ក៏កំពុងសិក្សាពីបញ្ហានេះដែរ និងរៀបចំផែនការស៊ើបអង្កេតឲ្យច្បាស់ពីករណីនេះ។
លោក Vogt-Roberts បានមកដល់ប្រទេសវៀតណាមកាលពីសប្ដាហ៍មុន ដើម្បីចូលរួមកម្មវិធី VTV Awards ឆ្នាំ ២០១៧ នៅទីក្រុងហាណូយកាលពីយប់ថ្ងៃព្រហស្បតិ៍។
បន្ទាប់មកទើបលោកចេញដំណើរទៅកាន់ទីក្រុង ហូជីមិញ ដើម្បីចូលរួមកម្មវិធី ITE HCMC (International Travel Expo) ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តិទៅនៅចុងសប្ដាហ៍។
អ្នកដឹកនាំរឿងសញ្ជាតិអាម៉េរិកាំងរូបនេះ ល្បីឈ្មោះនឹងទទួលស្គាល់ពីសំណាក់រដ្ឋាភិបាលវៀតណាមជាច្រើនដោយសារតែក្នុងដំណើរការថតរឿង "Skull Island” របស់លោកគឺចំណាយពេលជាច្រើនថតនៅប្រទេសវៀតណាម។
លោកក៏ធ្លាប់បាននិយាយផងដែរកាលពីខែមិនាថា លោកនឹងត្រលប់មកទីក្រុង ហូជីមិញម្ដងទៀតដើម្បីធ្វើការលើគម្រោងផ្ទាល់ខ្លួនមួយ៕
អានអត្ថបទ៖
The Chainsmokers កំពុងត្រូវគេរិះគន់ក្រោយនិយាយថាជនជាតិចិនបរិភោគសាច់ឆ្កែ!
Angelina Jolie ដឹកដៃកូនខ្មែរ៥រូប ទៅសម្ពោធរឿងនៅកាណាដា
សមត្ថភាពច្រៀងរបស់អ្នកគាំទ្រ ៥នាក់ ធ្វើឲ្យអ្នកចម្រៀងល្បីៗភ្ញាក់ផ្អើល!