អេម​ខ្លាំង! តារា​ម៉ូដែល​២​ប្រទេស​​បង្អួត​សម្រស់​គ្នា​នៅ​លើ​ព្រំ​ក្រហម​​​យប់​មិញ

  • 2017-09-13 03:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​តារា​ម៉ូដែល​២​ប្រទេស​ប៉ះ​គ្នា​ក្នុង​ព្រឹត្តិការណ៍​ Thailand Fashion & Lifestyle 2017 នៅ​ផ្សារ​ទើប​ AEON MALL ។ តារា​បង្ហាញ​ម៉ូដ​ទាំង​ពីរ​ប្រទេស​មាន​ កម្ពុជា និង​ថៃ​។

ក្នុង​ព្រឹត្តិការណ៍​​ខាង​លើ​នេះ​​មាន​វត្តមាន​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​ចំនួន​៤ រូប​មក​ពី​ក្រុម​​ Pop Model និង​តារា​បង្ហាញ​ម៉ូដ​មក​ពី​ប្រទេស​ថៃ​​ ចំនួន​៣​ រូប​។ ក្នុង​ចំណោម​តារា​ថៃ​ទាំង​៣ រូប​ មាន​២​រូប​ជា​តារា​បង្ហាញ​ម៉ូដ​​ដ៏​ល្បី​ឈ្មោះ​ព្រម​ទាំង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​ប្រជា​ជន​ថៃ​គឺ​ កញ្ញា ធិសាណាត សនសឹក និង​ កញ្ញា សុផាផន ម៉ាលិសន ។

តារា​​ទាំង​ពីរ​ប្រទេស​ខាង​លើ​ បាន​ដើរ​បង្ហាញ​ម៉ូដ​​​​ជាមួយ​សំលៀក​បំពាក់​​​យ៉ាង​ស្រស់​ស្អាត​ ដែល​បាន​រចនា​ម៉ូដ​ និង​កែច្នៃ​ពី​អ្នក​ជំនាញ​មក​ពី​ប្រទេស​ថៃ​រហូត​ដល់​៧ ម៉ូដ​។

អ្នក​រៀប​ចំ​កម្មវិធី Thailand Fashion & Lifestyle 2017 បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ពង្រឹង​​ចំណង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​កម្ពុជា​ និង​ថៃ ឲ្យ​បាន​យូរ​អង្វែង​ ដោយ​នាំ​ចូល​ទំនិញ​​ដែល​មាន​គុណ​ភាព​មក​ទីផ្សារ​កម្ពុជា ព្រម​ទាំង​ម៉ូដ​សំលៀក​បំពាក់​​ដែល​រចនា​ម៉ូដ​យ៉ាង​ស្រស់​ស្អាត​ពី​អ្នក​ជំនាញ​ថៃ​។

“កិច្ច​ការ​ជំរុញ​ពាណិជ្ជកម្ម​ និង​ការ​​វិនិយោគ​ថៃ​ និង​កម្ពុជា​ យើង​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​ដល់​ភាគី​ទាំង​ពីរ​ប្រទេស​ថៃ​ និង​កម្ពុជា​ ដើម្បី​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង វិនិយោគ​ទុន​ រវាង​ថៃ និង​កម្ពុជា​​ ឲ្យ​ខ្លាំង​ខ្លា​លើស​លុប​លើ​គ្រប់​វិស័យ​។ ជា​ពិសេស​វប្បធម៌​ប្រពៃ​ណី​រវាង​ប្រទេស​ទាំង​ពីរ​"។ នេះ​បើ​អ្នក​រៀប​ចំ​កម្មវិធី​ថ្លែង​បញ្ជាក់​៕​​​​​​

ចុចអាន៖ជម្លោះ​ក្ដៅ​គគុក​​​​ G-Devith ធ្វើ​ឲ្យ​តារា​ចម្រៀង​មួយ​ចំនួន​នៅ​មិន​សុខ​

ចុចអាន៖តារាស្រីវ័យក្មេង​៤រូប ជិះរថយន្តស៊េរីទំនើបៗ តម្លៃ​កប់​ក្តោង

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី