រំជួល​ចិត្ត​! កូន​ស្រី Paul Walker បង្ហោះ​រូប​ថត​រំលឹក​អតីតកាល​ថ្ងៃ​ខួប​កំណើត​ឪពុក

  • 2017-09-13 07:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​បង្កើត​របស់​ Paul Walker ​ឈ្មោះ​ Meadow (Rain) Walker បាន​បង្ហោះ​រូប​ថត​គួរ​ឲ្យ​ស្រលាញ់​មួយ​សន្លឹក​របស់​ខ្លួន​និង​ឪពុក​ Paul Walker ក្នុង​ថ្ងៃ​កំណើត​គម្រប់​៤៤​ឆ្នាំ ​របស់​តារា​សម្ដែង​រូប​នេះ​គឺ ថ្ងៃ​ទី​១២​ខែ​កញ្ញា។

Meadow Walker

Meadow Walker គឺ​ជា​កូន​ស្រី​របស់​​ Paul Walker និង អតីត​សង្សារ Rebecca Soteros ហើយ​មាន​អាយុ​១៨​ឆ្នាំ។

Meadow បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram នោះ​ថា​៖ "ដើម្បី​អប​អរ​ថ្ងៃ​កំណើត​របស់​ឪពុក​ខ្ញុំ​ថ្ងៃ​នេះ យើង​សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​តែ​អំពើ​ល្អ! ចែក​រំលែក​រូប​ថត​ឫ​វីដេអូ​ដែល​អ្នក​ធ្វើ​អំពើ​ល្អ​ៗផ្សេង​ៗ ហើយ​នាំ​មនុស្ស​៤​រូប​ទៀត​ដើម្បី​ចូល​រួម​ទង្វើ​នេះ​! ហើយ​កុំ​ភ្លេច​ប្រើ​ Tag #PWFdogoodchallenge ដើម្បី​ឲ្យ​យើង​អាច​រក​មើល​គ្រប់​រូប​ភាព​របស់​អ្នក​ទាំង​អស់​គ្នា។"

រូប​ថត​ដែល​នាង​បង្ហោះ

នេះ​ជា​ទង្វើ​ដ៏​ល្អ​មួយ​របស់​នាង​ ដើម្បី​ជា​កិត្តិយស​ដល់​ថ្ងៃ​កំណើត​ឪពុក​ខ្លួន​ ឲ្យ​អ្នក​ដទៃ​ទៀត​ចូល​រួម​ធ្វើ​អំពើ​ល្អ​ទាំង​អស់​គ្នា៕

អានអត្ថបទ៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ធារ៉ូ