របៀប​ធ្វើ​ឲ្យ​ ​iPhone​ ​ចាស់ៗ​ ​ដើរ​លឿន​​ដូច​ថ្មី

  • 2017-09-14 02:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ប្រើប្រាស់​ ​iPhone​ ​ប្រាកដ​ជា​ដឹង​ហើយ​ថា​ ​កាល​ណា​ប្រើប្រាស់​យូរ​ទៅ​ ​វា​នឹង​មាន​ដំណើរការ​យឺត​ខុស​ធម្មតា​ ​ព្រោះ​ការ​ដំឡើង​កម្មវិធី​ ​ឬ​ផ្ទុក​រូបភាព​ ​និង​រក្សា​ទុក​បទចម្រៀង​ច្រើន​ពេក​ ​ហើយ​នៅ​មាន​កត្តា​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​អង្គ​ផ្ទុក​ទិន្នន័យ​ ​iPhone​ ​កាន់​តែ​តូច។ ដោយ​ឡែក​ ​ប្រសិនបើ​អ្នក​យល់​ថា​ ​iPhone​ ​អ្នក​យឺត​ជាង​ធម្មតា អ្នក​អាច​ពិនិត្យ​មើល​វិធីសាស្ត្រ​ខាង​ក្រោម សម្រាប់​ជួយ​ធ្វើ​ឲ្យ iPhone មាន​ដំណើរការ​ប្រសើរ​ជាង​មុន ប៉ុន្តែ​វា​នឹង​មិន​លឿន​ខ្លាំង​នោះ​ទេ ជា​ពិសេស​លើ iPhone ជំនាន់​ចាស់​ខ្លាំង​ដូច​ជា​ ​iPhone 4​ ​ឬ​ក្រោម​នេះ។

១. ត្រួត​ពិនិត្យ​ iOS សម្រាប់​កំណែ​ទម្រង់​ថ្មី

អ្នក​គួរ​ធ្វើការ​ ​Update iOS​ ​ឲ្យ​បាន​ទៀង​ទាត់​ ​ព្រោះ​កំណែ​ទម្រង់​ថ្មីៗ​ ​Apple​ ​បាន​ដោះស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​មាន​នូវ​ជំនាន់​មុន​ៗ​។ មួយ​វិញ​ទៀត សម្រាប់ iPhone ស៊េរី​ចាស់ៗ អាច​នឹង​យឺត​ជាង​មុន​សម្រាប់​ការ Update កំណែ​ទម្រង់​ថ្មី ដូច្នេះ​អ្នក​គួរ​ដឹង​ថា​តើ iPhone របស់​អ្នក​អាច Update បាន​ដល់​ជំនាន់​ប៉ុន្មាន​ទើប​មិន​យឺត (អ្នក​អាច​ពិនិត្យ​មើល​ព័ត៌មាន​ពី អ្នក​ដែល​បាន Update មុន​សម្រាប់​កំណែ​ទម្រង់​ថ្មី​)។ ក្នុង​ការ Update អ្នក​ចូល​ទៅ​កាន់ Settings > General > Software update > វា​នឹង​លោត​ឲ្យ​អ្នក Update ក្នុង​ករណី​មាន​ជំនាន់​ថ្មី​។ 

២. បិទ​ចោល​កម្មវិធី​ដែល​បាន​បើក​ទាំងអស់

អ្នក​គួរ​បិទ​ចោល​នូវ​រាល់​កម្មវិធី​ដែល​អ្នក​បាន​បើក ​តែ​មិន​ទាន់​បិទ​ទាំងស្រុង ដោយ​ចុច​ពីរ​ដង​លើ​ប៊ូតុង Home > អ្នក​នឹង​ឃើញ​កម្មវិធី​មួយ​ចំនួន​ដែល​បាន​បើក > ប្រសិនបើ​មាន អ្នក​អាច​អូស​ឡើង​លើ​ចោល​បាន​។ 

៣. Restart iPhone

អ្នក​អាច​សំអាត​នូវ​អង្គ​ចង​ចាំ​ ​និង​អាច​ជួសជុល​កម្មវិធី​មួយ​ចំនួន​ដែល​ដើរ​មិន​ប្រក្រតី​ដោយ​ធ្វើការ​ ​Restart iPhone របស់​អ្នក​។ អ្នក​អាច​ចុច​ប៊ូតុង Sleep ឲ្យ​ជាប់ រហូត​ដល់​វា​បង្ហាញ​ផ្ទាំង Power Off slider រួច​អូស​ដើម្បី​បិទ​។ ពេល​បិទ​បាន​ ​១០​ ​វិនាទី បើក iPhone ឡើង​វិញ​ដោយ​ចុច​ប៊ូតុង​ ​Sleep ឲ្យ​ជាប់​ប្រហែល​ជា​ ​៥​ ​វិនាទី​។ អ្នក​នឹង​ឃើញ​ផ្ទាំង​ខ្មៅ​ជា​មួយ​នឹង​ ​icon​ ​របស់​ ​Apple​ ​បន្ទាប់​មក​រង់ចាំ​បន្តិច​។ អ្នក​គួរ​អនុវត្ត​ម្ដងម្កាល​។ 

៤. លុប​កម្មវិធី​ចោល​ខ្លះ

អាច​លុប​ចោល​កម្មវិធី​មួយ​ចំនួន​ដែល​មិន​ចាំបាច់​ ​ដោយ​ចូល​ទៅ​កាន់​ ​Settings > General > Storage & iCloud Usage បន្ទាប់​មក​ចុច​លើ Manage Storage នៅ​ខាងក្រោម​ Storage។ អ្នក​នឹង​ឃើញ​បញ្ជី​នូវ​កម្មវិធី​ជា​មួយ​នឹង​ព័ត៌មាន​ពី​ទំហំ​ដែល​កម្មវិធី​បាន​ប្រើប្រាស់ ប្រសិនបើ​អ្នក​ចង់​លុប គឺ​អាច​ចុច​លើ​ឈ្មោះ​កម្មវិធី​នោះ រួច​ជ្រើសរើស Delete App។ អ្នក​ក៏​អាច​លុប​លើ Home screen តែ​ម្ដង​ដោយ​ចុច​លើ icon របស់​កម្មវិធី​ណា​មួយ​ ឲ្យ​ជាប់ អ្នក​នឹង​ឃើញ​ icon កម្មវិធី​ទាំងអស់​មាន​អក្សរ X នៅ​ខាងលើ លើកលែង​កម្មវិធី​របស់ System ហើយ​ដើម្បី​លុប អ្នក​គ្រាន់​តែ​ចុច​លើ អក្សរ X នោះ​។

៥. លុបចោល​នូវ​ Safari cookies និង​ Data

គួរ​សំអាត​នូវ​ ​Data និង Cookies របស់​កម្មវិធី Safari ដើម្បី​បន្ថយ​ការ​ប្រើប្រាស់​លើ​អង្គ​ចង​ចាំ​បាន​មួយ​ចំនួន ដោយ​បើក​នូវ​កម្មវិធី Settings រួច​អូស​ចុះ​ក្រោម​ស្វែងរក Safari រួច​ចុច​លើ​វា​។ នៅ​ទី​នោះ​អ្នក​អាច​ជ្រើសរើស Clear History and Website Data។ ចង​ចាំ​ថា ក្រោយ​អ្នក​សំអាត​រួច​កម្មវិធី Safari នឹង​មាន​ដំណើរការ​ដូច​ថ្មី​អញ្ចឹង​។ 

៦. បិទ​ ​Process ផ្សេងៗ​ក្នុង​ Background ដោយ​ស្វ័យប្រវត្តិ

ការ​បិទ​មុខងារ​ស្វ័យប្រវត្តិ​នឹង​អាច​ជួយ​រក្សា​ឲ្យ iPhone មាន​ដំណើរការ​លឿន និង​ជួយ​ពង្រីក​អាយុជីវិត​ថ្ម​ផង​ដែរ​។ ចាប់​ផ្តើម​ពី​ការ​បិទ​នូវ Automatics Downloads​ ​ដោយ​ចុច​លើ​កម្មវិធី​ ​Settings > Profile នៅ​ខាងលើ​គេ​ > iTunes & App Store > រួច​ធ្វើការ​បិទ​រាល់​ការ Automatic Downloads។ បន្ទាប់​មក បិទ​នូវ​ ​Background App Refresh ដោយ​ចុច​លើ​កម្មវិធី Settings > General > Background App Refresh ហើយ​បិទ​នូវ Background App Refresh។ អ្នក​មិន​ត្រូវ​ការ Process ទាំង​នេះ​សម្រាប់​ដំណើរការ​នៅ​ក្នុង Background នោះ​ទេ ក្រោយ​អ្នក​បិទ​អ្នក​នឹង​អាច​ចាប់​អារម្មណ៍​លើ​ការ​ប្រើប្រាស់​បាន​យូរ​ ​និង​បង្កើន Performance ផង​ដែរ​។ 

៧. បន្ថយ​ ​Graphic

iOS 7 បាន​ណែនាំ​នូវ​ ​Visual effects យ៉ាង​ស្រស់​ស្អាត​មួយ​ចំនួន​ ​ប៉ុន្តែ​ការ​បិទ​ចោល​ក៏​អាច​ជួយ​បង្កើន​នូវ​ ​Performance ផង​ដែរ​។ អ្នក​អាច​បិទ​នូវ​ ​Motion​ ​ដោយ​ចុច​លើ​កម្មវិធី​ ​Settings > General > Accessibility > Reduce Motion​ ​ហើយ​បើក​នូវ​ ​Reduce Motion។ វា​នឹង​ធ្វើ​ការ​បិទ​នូវ​ ​Parallax effect របស់​ ​icon និង​ ​Alerts។ បន្ទាប់​មក​អ្នក​អាច​បន្ថយ​នូវ​កម្រិត​មើល​ឃើញ​ ​Background effects​ ​ដែល​អាច​ធ្វើ​ឲ្យ​ ​iPhone​ ​ចាស់ៗ​យឺត​ផង​ដែរ​ ​ដោយ​ចុច​លើ​កម្មវិធី​ ​Settings > General > Accessibility > Increase Contrast​ ​ហើយ​បើក​ ​Reduce Transparency។

៨. Reset iPhone

អ្នក​អាច​ចុច​ឲ្យ​ជាប់​លើ​ប៊ូតុង​ ​Home​ ​និង​ ​Sleep​ ​ក្នុង​ពេល​តែ​មួយ​រហូត​ដល់​អេក្រង់​មាន​ពណ៌ខ្មៅ​ ​(មាន Power off slider​ ​ពណ៌​ក្រហម​បង្ហាញ​ឡើង​ប្រសិនបើ​វា​បង្ហាញអ្នក​គ្រាន់​តែ​បន្ត​ចុច​ទៀត​) រហូត​ដល់​ទៅ Apple logo បង្ហាញ ហើយ​អ្នក​អាច​ប្រលែង​ដៃ​បាន​។ អ្នក​អាច​អនុវត្ត​បាន​ម្ដងម្កាល សម្រាប់​សម្រួល​លើ​ដំណើរការ​របស់ iPhone។ 

៩. លុប​នូវ​សារ​ រូបភាព​ តន្ត្រី​ មួយ​ចំនួន​ចោល​ (មិន​សំខាន់)

ក្នុង​កម្មវិធី​មួយ​ចំនួន​បាន​រក្សា​ទុក​នូវ​ទិន្នន័យ​ផ្សេងៗ​ដែល​អាច​មាន​ទំហំ​ធំ​ ​ហើយ​អ្នក​មិន​ត្រូវការ​ប្រើប្រាស់​។ លើ​កម្មវិធី Messagesអ្នក​គួរ​លុប​នូវ​សារ​ដែល​អ្នក​បាន​ប្រើប្រាស់​កន្លង (មិន​ត្រូវការ​) ដោយ​សារ​ ​សារ​ទាំង​នោះ​អាច​មាន​ជា​អក្សរ រូបភាព ឬ​ក៏​សំឡេង​ផង​ដែរ​។ អ្នក​អាច​ធ្វើការ​លុប​បាន​ដោយ​ចុច​អូស​លើ​សារ​ណា​មួយ​ទៅ​ខាង​ស្ដាំ ហើយ​ចុច Delete។ ម្យ៉ាង​វិញ​ទៀត អ្នក​ក៏​អាច​កំណត់​ពេលវេលា​ផុត​កំណត់​សម្រាប់​សារ​ជា​សំឡេង​ផង​ដែរ ដោយ​បើក​កម្មវិធី Settings > Messages menu > អូស​ចុះ​ក្រោម ហើយ​ធ្វើការ​ផ្លាស់ប្ដូរ​ពេលវេលា​ផុត​កំណត់​របស់​សារ​ជា​សំឡេង​ពី Never ទៅ​ជា After 2 minutes ដូច្នេះ​ក្រោយ​ពីរ​នាទី សារ​ជា​សំឡេង​នឹង​លុប​ដោយ​ស្វ័យប្រវត្តិ​។ ម្យ៉ាង​ទៀត​អ្នក​គួរ​លុប​នូវ​បទ​ចម្រៀង ឬ​រូបភាព ឬ​វីដេអូ ដែល​មាន​លើ iPhone របស់​អ្នក​ដែល​កម្រ​ប្រើប្រាស់ ​ប៉ុន្តែ​សម្រាប់​រូបភាព​ ​ឬវីដេអូ​ដែល​បាន​ថត​គួរ​ធ្វើការ​រក្សា​ទុក​លើ Mac, PC, External ឬ Cloud ជា​រួម​ជា​កន្លែង​ដែល​មាន​ ​Space ធំ​គ្រប់គ្រាន់​សម្រាប់​រក្សា​ទុក​អនុស្សាវរីយ​របស់​អ្នក​។ 

១០. Restore ពី​ Backup

ប្រសិនបើ​អ្នក​បាន Backup ថ្មីៗ​នោះ អ្នក​អាច Restore ពី​វា​បាន​។ ភ្ជាប់​ ​iPhone ទៅ​នឹង Mac ហើយ​បើក​កម្មវិធី​ ​iTunes។ ​ចុច​លើ​ ​iPhone ហើយ​នៅ​ក្រោម Backups > ចុច​លើ Restore Backup។ វា​នឹង​ធ្វើ​ឲ្យ​ ​iPhone​ របស់​អ្នក​ដូច​ទៅ​នឹង​ពេល​ដែល​បាន Backup។ 

១១. Restore factory settings តែ​ម្ដង​

អាច​លុប​នូវ​រាល់​ទិន្នន័យ​ទាំង​អស់​ពី​ ​iPhone ឲ្យ​ដូច​ពេល​ទើប​នឹង​ទិញ ប៉ុន្តែ​អ្នក​គួរ​ធ្វើការ Backup iPhone របស់​អ្នក​ជា​មួយ​នឹង iTune ដោយ​ភ្ជាប់​វា​ទៅ​នឹង​កុំព្យូទ័រ​ក្នុង​ករណី​ចាំ​បាច់​ណា​មួយ​ ​ឬ​អាច​ធ្វើ​ជា​មួយ​នឹង iCloud ដោយ​បើក​កម្មវិធី Settings បន្ទាប់​មក​អូស​ចុះ​ក្រោម​ដល់ iCloud > Storage & Backup > Back Up Now ក្នុង iOS 6 ឬ​បើក iCloud Backup ក្នុង iOS 7 ឬ​ជំនាន់​ក្រោយ​។

ដូច្នេះ​អ្នក​អាច Restore iPhone ទៅ Factory settings ដោយ​ចូល​ទៅ​កាន់ Settings > General > Reset > Erase All Content and Settings។ បន្ទាប់​មក​ត្រូវ​បញ្ចូល​ កូដ​សំងាត់ (Passcode) ប្រសិនបើ​អ្នក​មាន បន្ទាប់​មក Confirm ថា​អ្នក​ចង់​លុប​រាល់ Media ហើយ Reset គ្រប់ Settings។ ក្រោយ​ប៉ុន្មាន​នាទី​សម្រាប់ Restore អ្នក​នឹង​ឃើញ​ផ្ទាំង​ស្វាគមន៍​សម្រាប់ iPhone ដែល​មាន​គ្រប់​យ៉ាង​ដូច​ទើប​នឹង​ទៀត​។ ចង​ចាំ​ថា អ្នក​គួរ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​ទិន្នន័យ​លើ iPhone មុន​អនុវត្ត​ចំណុច​នេះ​។ 

១២. រង់ចាំ​សម្រាប់​ iOS 11

អាច​រង់ចាំ​សម្រាប់​កំណែ​ទម្រង់​ ​iOS 11 ដែល​នឹង​អាច Update នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។ជាទូទៅ​ ​គ្រប់​កំណែ​ទម្រង់​ ​iOS ថ្មី​តែង​តែ​ត្រូវការ Power កាន់​តែ​ខ្លាំង​ជាង​មុន ដូច្នេះ​បាន​ជា​គ្រប់ iPhone ថ្មី​មាន​នូវ Processor លឿន​ជាង​មុន​។ ​ ​Apple ព្យាយាម​ដោះស្រាយ​បញ្ហា Performance យឺត​ដែល​ឲ្យ​តែ​ ​Device​ ដែល​មាន Power រហ័ស​ល្អ​គួរ​សម​ដើម្បី​ដំណើរការ​ ​Software ថ្មី​។​ ​ទោះ​បី​ជា​យ៉ាង​ណា​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ជួប​បញ្ហា​ ​Device​ ​ដំណើរការ​យឺត​ពេល​ផ្លាស់ប្ដូរ​កំណែ​ទម្រង់​ថ្មី​ប៉ុន្តែ​សម្រាប់​ ​iOS 11​ ​អាច​មាន​លទ្ធផល​ផ្សេង​ក៏​ថា​បាន​។ យ៉ាង​ណា​មិញ​អ្នក​ប្រើប្រាស់​ជាច្រើន​បាន​ប្រាប់​ថា​ ​iPhone 5s និង 5c​ ​មាន​ដំណើរការ​ល្អ​ជា​មួយ​នឹង iOS 10។ 

១៣. ត្រួត​ពិនិត្យ​មើល​ការ​ធានា

ប្រសិនបើ iPhone អ្នក​នៅ​មាន​ការ​ធានា (មិន​ទាន់​ផុត​កំណត់​) អ្នក​អាច​ទៅ​ហាង​នោះ​វិញ ដើម្បី​ឲ្យ​អ្នក​បច្ចេកទេស​ត្រួត​ពិនិត្យ​លើ iPhone របស់​អ្នក​។

១៤. ទិញ​ iPhone ថ្មី​តែ​ម្ដង​

ប្រសិនបើ​វិធី​ខាងលើ​មិន​ធ្វើ​ឲ្យ​ ​iPhone អ្នក​លឿន​ជាង​មុន​នោះ​ទេ ព្រោះ​មក​ពី​អ្នក​កំពុង​ប្រើប្រាស់ iPhone ចាស់​ពេក ហើយ​ណា​មួយ​វា​មាន​ដំណើរការ​យឺត​មិន​ទាន់​ចិត្ត​ ​អ្នក​គួរ​ទិញ​ថ្មី​ប្រសិនបើ​អាច​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី