មកដឹងតិចនិកប្រើ iPhone ថតកាំជ្រួចមិនឲ្យចាញ់កាមេរ៉ាធំៗ
- 2017-09-14 02:56:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតិចនិកប្រើ iPhone ថតកាំជ្រួចមិនឲ្យចាញ់កាមេរ៉ាធំៗ
ចន្លោះមិនឃើញ
ការបាញ់កាំជ្រួចដើម្បីអបអរក្នុងពិធីធំៗ ដូចជាបុណ្យអុំទូកជាដើមនោះ ពិតជាមានទិដ្ឋភាពពិសេសដែលគ្រប់គ្នារមែងចង់មើល ហើយដើម្បីរក្សាការចង់ចាំល្អៗ គ្រប់គ្នាក៏តែងប្រើកាមេរ៉ា និងស្មាតហ្វូនដើម្បីផ្ដិតយកទិដ្ឋភាពទាំងនោះ។ ដូចនេះ Sabay ក៏សូមចែករំលែកគន្លឹះខ្លីមួយដែលអាចជួយឲ្យការប្រើ iPhone ទៅថតកាំជ្រួចបានយ៉ាងទាក់ភ្នែក។
* **សាកល្បងលើ Shooting mode ផ្សេងៗ**
អ្នកអាចសាកល្បងប្រើប្រាស់ Shooting mode ផ្សេងគ្នា ដើម្បីជ្រើសរើសមួយណាស្អាតសម្រាប់អ្នក។ ដូចជាប្រើប្រាស់ Time-lapse សម្រាប់ចាប់យកកាំជ្រួចដែលបាញ់រយៈពេលយូរ ឬប្រើប្រាស់ Slow-motion សម្រាប់ថតវីដេអូនូវទិដ្ឋភាពពណ៌ចម្រុះនោះ។ អ្នកអាចថតរូបភាពលក្ខណៈ Panorama ប៉ុន្តែគួរថតបញ្ឈរដោយចាប់ផ្តើមពីដីទៅកាន់មេឃ ដែលមានកាំជ្រួចបង្ហាញទីនោះ។ មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ Burst mode សម្រាប់ថតនូវរូបភាពមានចលនាបានរហ័សសម្រាប់ការជ្រើសរើសពេលក្រោយ ដោយចុចឲ្យជាប់នឹងប៊ូតុង Shutter។
ពេលប្រើប្រាស់ iPhone អ្នកមានជម្រើសច្រើនផ្សេងគ្នាសម្រាប់ Remote shutter ដោយប្រើ Apple Watch, Headphone ឬប្រើប្រាស់ប៊ូតុង Volume (លើកាស) សម្រាប់ចាប់យករូបភាព។ ការប្រើប្រាស់ Remote shutter ធានាបាននូវរូបភាពច្បាស់ល្អ ព្រោះការចុចថតផ្ទាល់អាចនឹងរង្គើស្មាតហ្វូន ជាពិសេសពេលថតជាមួយនឹង Long exposure ដែលអាចធ្វើឲ្យខូចគុណភាពរូបភាព។ ការប្រើប្រាស់ Remote shutter អាចធ្វើឲ្យអ្នកមានពេលវេលាជជែកគ្នាលេង ឬមើលទិដ្ឋភាពដោយផ្ទាល់ ជៀសជាងមើលតាមអេក្រង់ ហើយបើអ្នកចង់ថត អ្នកអាចចុចប៊ូតុង Shutter លើ Remote shutter ទាំងនោះបាន។
អ្នកអាចប្រើកម្មវិធីដូចជា Adobe Lightroom និង VSCO សម្រាប់កាត់តដើម្បីបំពេញលក្ខណៈទៅកាន់រូបភាព។ ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើនូវកម្មវិធីថតរូប ក្រៅពីកម្មវិធី Camera ផងដែរ ដូចជា Slow Shutter Cam ដែលមាននូវមុខងារបន្ថែមមួយចំនួន ប៉ុន្តែកម្មវិធីតម្រូវឲ្យទិញ។
iOS 11 នៅមិនទាន់ដាក់ឲ្យប្រើប្រាស់ពេញលេញនៅឡើយទេ ដោយរក្សានូវលក្ខណៈ Beta។ យ៉ាងណាមិញវាក៏មាននូវមុខងារដែលជួយពង្រឹងរូបភាពកាំជ្រួចផងដែរ ដែលមានបី Filters ថ្មីសម្រាប់ផ្លាស់ប្ដូរ Live Photo បាន ហើយពី Filters ដំបូងគឺ Loop និង Bounce ដែលអាចធ្វើឲ្យរូបភាពកាំជ្រួចគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែសម្រាប់ Long Exposure Live Photo filter ថ្មីនេះ អ្នកគួរតែភ្ជាប់កាមេរ៉ានឹង Tripod ដែលមានប្រើនូវ Remote shutter ផងដែរ។
លោក Kevin Lu ជាអ្នកថតរូបអាជីពបានបង្ហាញថា អ្នកគួរបិទនូវ Flash របស់ iPhone ពេលថតរូបភាពកាំជ្រួច ដើម្បីការពារភាពយឺតយ៉ាវកើតឡើងរវាងការចុចប៊ូតុង Shutter និងពេលរូបភាពត្រូវបានថត។ ម្យ៉ាងទៀតអ្នកគួរ Lock នូវ Focal point លើកាមេរ៉ារបស់ iPhone ដើម្បីកំណត់រវាងអ្នក និងកន្លែងដែលកាំជ្រួចបង្ហាញ។ ពេល Focus locked អ្នកអាចកែប្រែ Exposure ដោយចុចអូសឡើងលើ ឬចុះក្រោមលើអេក្រង់។ ភាគច្រើនអ្នកគួរអូសចុះក្រោម ដើម្បីការពាររូបភាពកាំជ្រួចនោះភ្លឺច្រាលជ្រុល។ ប្រសិនបើអ្នកប្រើប្រាស់កម្មវិធី Slow Shutter Cam អ្នកនាង Katja Sherlock បានណែនាំឲ្យកំណត់នូវ Shutter speed ទៅជា ១ ឬ ២ វិនាទី ក្នុងកម្មវិធី បន្ទាប់មកប្រើប្រាស់ Remote shutter ឬ Timer ក្នុងកម្មវិធីសម្រាប់ចាប់យករូបភាពមានលទ្ធផលល្អ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖