ប្រវត្តិមួយត្រូវដឹងពី Son ក្រោយទាត់ចូល Dortmund នៅ UCL
- 2017-09-14 03:02:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិមួយត្រូវដឹងពី Son ក្រោយទាត់ចូល Dortmund នៅ UCL
ចន្លោះមិនឃើញ
កីឡាករកូរ៉េខាងត្បូង Son Heung-min បានបំពេញតួនាទីល្អ ដោយបានទាត់ចូលមួយគ្រាប់ ជួយ Tottenham Hotspur នាំមុខ Borussia Dortmund ត្រឹមនាទីទី៤ មុនពេល Harry Kane បន្ថែម២គ្រាប់ទៀត ឈ្នះ៣-១។
យ៉ាងណាមិញ ការរកបានមួយគ្រាប់យប់មិញSon នៅតែរក្សាកំណត់ត្រា ពេលជួប Dortmund។ មានន័យថា កីឡាករអាស៊ីវ័យ២៥ឆ្នាំអាចរកបានដល់ទៅ៧ គ្រាប់ក្នុងជំនួបជាមួយ Dortmund ៩ដង។ ចំពោះ៦គ្រាប់មុនៗ Son បានទាត់ចូលក្រុមពណ៌លឿងមួយនេះ ពេលដែលគេប្រកបអាជីពនៅ Bundesliga ជាមួយក្រុម Hamburg និង Bayer Leverkusen។
ងាកទៅគ្រាប់បាល់២គ្រាប់របស់ Harry Kane យប់មិញ ក៏សម្រេចបានកំណត់ត្រាល្អមួយដែរនៅ Champions League។ នោះគឺ គេជាកីឡាករអង់គ្លេសទី១ បន្ទាប់ពី Rooneyដែលអាចរកបានគ្រាប់បាល់៣ប្រកួតជាប់គ្នានៅ UCL ខណៈកំណត់ត្រានេះ Rooney ធ្វើបានកាលពីឆ្នាំ២០១០៕
ចុចអាន៖
ដឹងអត់ក្រុមនីមួយៗបានលុយប៉ុន្មានតាមវគ្គនៅ UCL ២០១៧-១៨នេះ?
Zidane ថា កុំតែមិនសូវសំណាង ម្ល៉េះ Ronaldo ត្រូវទាត់ចូល៤គ្រាប់