និស្សិតកូនភ្លោះចិន ទើបបញ្ចប់​ការសិក្សាពី​សាកល​វិទ្យាល័យ Harvard កំពុងល្បី

  • 2017-09-14 03:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូន​ភ្លោះ​ស្រី​​ត្រកូល​ស៊ុន (Sun) មក​ពី​ទីក្រុង​ណានជីង ខេត្ត​ជាំងស៊ូ ប្រទេស​ចិន ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​ចិន​ចាប់​អារម្មណ៍ និង​កោត​សរសើរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដឹង​ថា​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ល្បី ​អម​ជាមួយ​សម្រស់​ដ៏​ស្រស់​ស្អាត។

នាង ស៊ុន យូម៉េង និង​ស៊ុន យូតុង ​​អាយុ ២៣​ឆ្នាំ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អប់រំ​ពី​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​ Harvard University ​ស្ថិត​នៅ​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាមេរិក​ដោយ​ចំណាយ​រយៈពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

មុន​ពេល​​ឈាន​ជើង​ចូល​​សាលា Harvard ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ម្ដង​ហើយ​នៅ​សាកលវិទ្យាល័យ Fudan University ក្នុង​ទីក្រុង​សៀងហៃ បន្ទាប់​មក​សាលា Harvard ក៏​ព្រម​ទទួល​ឲ្យ​ចូល​រៀន។

​បើ​តាម​ការ​ចុះ​ផ្សាយ​ចិន ​អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​មាន​សម្រស់​គួរ​ឲ្យ​ស្រលាញ់ និង​ភាព​វៃ​ឆ្លាត​​ទេ ថែម​ទាំង​ធ្លាប់​ចូល​រួម​ក្រុម​ហាត់​កាយ​សម្ព័ន្ធ រហូត​ឈ្នះ​មេដាយ​ថ្នាក់​ជាតិ​​កាល​រៀន​នៅ​វិទ្យាល័យ​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី