តើ​អ្វី​ទៅ​ជា​ ​HDR​ ​ហើយ​គួរ​ប្រើ​នៅ​ពេល​ណា?

  • 2017-09-14 04:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HDR (High Dynamic Range)​ ​ជា​បច្ចេកវិទ្យា​ថត​រូប​មួយ​ប្រភេទ​ ​ដែល​មាន​បំពាក់​លើ​កាមេរ៉ា​ស្មាតហ្វូន​ដូចជា​ ​iPhone​ ​និង​ ​Android​ ​មួយ​ចំនួន​។ ​បច្ចេកវិទ្យា​នេះ​អាច​ធ្វើ​ឲ្យ​រូបភាព​របស់​អ្នក​មើល​ទៅ​ប្រសើរ​ជាង​មុន​ ​ដោយ​បន្ថែម​ភាព​លម្អិត​លើ​រូបភាព ប៉ុន្តែ​វា​អាស្រ័យ​លើ​អ្នក​ថា​ពេលណា​គួរ​ប្រើ​វា​។ អ្នក​អាច​ពិនិត្យ​មើល​លក្ខណៈ HDR មួយ​ចំនួន​សម្រាប់​ការ​យល់ដឹង​បន្ថែម​ដូច​ខាងក្រោម​៖

តើ​ ​HDR មាន​ដំណើរការ​យ៉ាង​ដូចម្ដេច​?

HDR​ ​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​បន្ថែម​នូវ​ ​Dynamic range​ ​ទៅ​កាន់​រូបភាព​ដែល​ ​Dynamic range​ ​ ជា​ ​Radio នៃ​ពន្លឺ​ទៅ​ជា​ងងឹត​ក្នុង​រូបភាព​។ ជំនួស​ឲ្យ​ការ​ថតរូប​តែ​មួយ HDR ប្រើប្រាស់​បី​រូបភាព ដែល​ថត​នៅ​កម្រិត Exposure ផ្សេង​គ្នា។ បន្ទាប់មក​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​កាត់ត​ដើម្បី​ដាក់​រូបភាព​ទាំងនោះ​ចូល​គ្នា ហើយ Highlight នូវ​ផ្នែក​ដែល​ល្អ​បំផុត​នៃ​រូបភាព​នីមួយៗ​។

HDR លើ​ស្មាតហ្វូន​របស់​អ្នក​ ​គឺ​ដំណើរការ​ ​ការងារ​ទាំងនេះ​សម្រាប់​អ្នក​តែ​ម្ដង ដោយ​គ្រាន់​តែ​ថតរូប​ភាព​មួយ​ ​ហើយ​វា​នឹង​បំបែក​ជា​រូបភាព​ធម្មតា​មួយ​ ​និង​រូបភាព​ ​HDR​ ​មួយ។​ ​ដូច្នេះ​ហើយ​បាន​ជា​ពេល​អ្នក​បើក​នូវ​ ​HDR mode​ ​ស្មាតហ្វូន​របស់​អ្នក​ធ្វើការ​ថតរូប​យឺត​បន្តិច​ ​ដោយសារ​វា​ថតរូប​បី​សន្លឹក។

ពេលណា​អ្នក​គួរ​ប្រើប្រាស់​ ​HDR

រូបភាព​ទេសភាព​៖ រូបភាព​ទេសភាព​ជា​ធម្មតា​មាន​នូវ Contrast ច្រើន​រវាង​មេឃ និង​ដី ដែល​ពិបាក​សម្រាប់​កាមេរ៉ា​ដំណើរការ​ជា​មួយ​នឹង​រូបភាព​តែ​មួយ​។ ជាមួយ​នឹង HDR អ្នក​អាច​ចាប់​យក​នូវ​លក្ខណៈ​លម្អិត​របស់​មេឃ ដោយ​មិន​ធ្វើ​ឲ្យ​ដី​ងងឹត​ពេក ហើយ​នឹង​បញ្ច្រាស​គ្នា​វិញ​។  រូបភាព​ Portrait ក្នុង​ពន្លឺ​ព្រះអាទិត្យ​៖ យើង​ដឹង​ស្រាប់​ហើយ​ថា​ ពន្លឺ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​រូបភាព​ឲ្យ​ប្រសើរ​ឡើង​ ប៉ុន្តែ​ពន្លឺ​ខ្លាំង​ពេក​លើ​មុខ​របស់​នរណា​ម្នាក់​អាច​ធ្វើ​ឲ្យ​ស្រមោល​ងងឹត​ និង​ពន្លឺ​ជះ​ខ្លាំង​ជា​ដើម​។ HDR អាច​ធ្វើ​ឲ្យ​ Subject របស់​អ្នក​មើល​ទៅ​ប្រសើរ​ជាង​មុន​បាន​ល្អ​។  ទិដ្ឋភាព​មាន​ពន្លឺ​ទាប​ ​និង​ ​Backlit៖ ប្រសិនបើ​រូបភាព​អ្នក​មើល​ទៅ​ងងឹត​ ​ដែល​ជា​រឿយៗ​កើតឡើង​ពេល​ទិដ្ឋភាព​មាន​ពន្លឺ​ពី​ក្រោយ​ខ្លាំង​ពេក​។ HDR​ ​អាច​បំភ្លឺ​ផ្ទៃ​ខាងមុខ​បាន​ល្អ​ ដោយ​មិន​លុប​ចោល​នូវ​ពន្លឺ​ដែល​ជះ​មក​នោះ​ទេ​។

ពេលណា​អ្នក​មិន​គួរ​ប្រើប្រាស់​ ​HDR

  • រូបភាព​មាន​ចលនា​៖ ប្រសិនបើ​ ​Subject មាន​ចលនា​ ​HDR អាច​ធ្វើ​ឲ្យ​រូបភាព​អ្នក​ព្រាល​បាន​។ ចងចាំ​ទេ​ថា HDR ថត​នូវ​រូបភាព​បី ដូច្នេះ​ប្រសិនបើ Subject មាន​ចលនា​រវាង​រូបភាព​ទី​មួយ និង ទីពីរ រូបភាព​ចុងក្រោយ​នឹង​មើល​ទៅ​មិន​ល្អ​នោះ​ទេ​។ 
  • ទិដ្ឋភាព​ ​High-Contrast៖ រូបភាព​មួយ​ចំនួន​មើល​ទៅ​ល្អ​ប្រសើរ​ជា​មួយ​នឹង​ Stark contrast រវាង​ផ្នែក​ងងឹត​ និង​ភ្លឺ​របស់​រូបភាព​ ​ដែល​ប្រសិនបើ​អ្នក​មាន​នូវ​ស្រមោល​ងងឹត​ ឬ​ Silhouette អ្នក​ប្រហែល​ចង់​ Highlight។ HDR នឹង​ធ្វើ​ឲ្យ​វា​មាន​ Intense តិច​ ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​។ 
  • Vivid Colors៖ ប្រសិនបើ​ទិដ្ឋភាព​អ្នក​ងងឹត​ពេក​ និង​ភ្លឺ​ពេក​ HDR អាច​បង្ហាញ​នូវ​ពណ៌​មួយ​ចំនួន​ត្រលប់​វិញ​។ ទោះ​ជា​យ៉ាង​ណា​ ប្រសិនបើ​អ្នក​ដោះស្រាយ​ជា​មួយ​នឹង​ពណ៌​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ Vivid ខ្លាំង​ HDR អាច​សម្អាត​ពណ៌​ទាំង​នោះ​ចោល៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lifehack   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី