ច្រាំងថ្មចម្លែក ដុះដុំថ្មធំៗ រាងមូលដូចស៊ុត សូម្បីអ្នកវិទ្យាសាស្រ្ត ក៏មិនទាន់អាចបកស្រាយបាន

  • 2017-09-14 04:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​ជនបទ និង​ជា​ភូមិ​តូច​មួយ​របស់​ប្រទេស​ចិន កំពុងតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ដោយសារតែ​ច្រាំង​ថ្ម​ដ៏​ចម្លែក និង​អាថ៌​កំបាំង​មួយ ដែល​ដុះ​ដុំ​ថ្ម​រាង​មូល​ដូច​ស៊ុត​ចេញ​មក។

ច្រាំង​ថ្ម​ចម្លែក​នោះ ត្រូវ​បាន​គេ​ហៅ​ថា «Egg-laying Cliff» ស្ថិត​នៅ​ក្នុង​ភូមិ Gulu Zhai ខេត្ត Guizhou ដែល​ជា​ទីកន្លែង​ជនជាតិ​ភាគតិច Shui People រស់​នៅ​អស់​រយៈពេល​ប្រហែល ១ ០០០ ឆ្នាំ។ វា​តែងតែ​ដុះ​ដុំ​ថ្ម​ធំៗ​ចេញ​មក ដែល​មាន​ទំហំ​អង្កត់ផ្ចិត​ចន្លោះ​ពី ៣០ ទៅ ៦០ សង់ទីម៉ែត្រ និង​ទម្ងន់​រហូត​ដល់​ទៅ ៣០០ គីឡូក្រាម។ នេះ​បើ​យោង​តាម​សម្ដី​អ្នក​ស្រុក​ខាងលើ។

ជាមួយ​គ្នា​នេះ​ដែរ ដុំ​ថ្ម​រាង​មូល​ដូច​ស៊ុត​ទាំង​នោះ នឹង​ធ្លាក់​ចុះ​ពី​ច្រាំង​ថ្ម ជា​រៀងរាល់ ៣០ ឆ្នាំ​ម្ដង។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិទ្យាសាស្រ្ត​មិន​ទាន់​អាច​ផ្តល់​កា​របក​ស្រាយ ជុំវិញ​បាតុភូត​ដ៏​ចម្លែក​នេះ​ឡើយ។

ច្រាំង​ថ្ម Egg-laying Cliff ឬ Chan Dan Ya (ភាសា​ចិន) មាន​ប្រវែង ២០ ម៉ែត្រ និង ទំហំ ៦ ម៉ែត្រ ស្ថិត​នៅ​លើ​ភ្នំ​គ្មាន​ឈ្មោះ​មួយ ក្នុង​ភូមិ​ខាងលើ។ អ្នកស្រុក​រស់​នៅ​ទី​នោះ ជឿជាក់​ថា ដុំ​ថ្ម​ដែល​ជ្រុះ​ចុះ​មក​អាច​នាំ​លាភ​សំណាង ហើយ​ពួកគេ​តែងតែ​រើស​វា​ទុក ដើម្បី​ទុក​ថ្វាយ​បង្គំ​នៅ​ផ្ទះ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង