​​ពាន​រង្វាន់ ​ភូមិភាគ​កីឡា​ទាញ​ព្រ័ត្រ​​លើក​ទី​១​នៅ​ខេត្ត​ពោធិ៍សាត់​ចាប់​ផ្ដើម​ស្អែក

  • 2017-09-14 07:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​​ពាន​រង្វាន់​ភូមិភាគ​​បឹង​ទន្លេសាប​ លើក​ទី​១ នៅ​ខេត្ត​ពោធិ៍សាត់ ដែល​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៧។

​បើ​តាម​សម្ដី​អ្នក​ស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​បាន​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​រៀប​ឡើង​ក្នុង​គោល​បំណង​​បំផុស​កីឡា​មួយ​នេះ​ ​ឲ្យ​កាន់​តែ​មាន​ភាព​រឹងមាំ​នៅ​តាម​បណ្ដា​ខេត្ត។ ​ពិសេស​គឺ​ទិស​ដៅ​ចម្រាញ់​ស្វែង​រក​ក្រុម​ដែល​ខ្លាំង​ៗ នៅ​តាម​បណ្ដា​ខេត្ត មក​ធ្វើ​ការ​ប្រកួត​ថ្នាក់​ជាតិ។

​សម្រាប់​ក្រុម​ចូល​រួម​មាន បន្ទាយ​មាន​ជ័យ បាត់​ដំបង​ ​សៀមរាប ​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់​ផ្ទាល់​​តែ​ម្ដង។ ​ក្នុង​ការ​ចូល​រួម​របស់​ខេត្ត​​នីមួយៗ ​សហព័ន្ធ​បាន​ជួយ​ជា​ថវិកា​ចំនួន ១០០​ដុល្លារ​អាមេរិក​ ដើម្បី​​ជួយ​សម្រួល​ដល់​​ការ​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​ផ្សេងៗ។

​​ក្នុង​ឱកាស​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ដែរ ​ក៏​មាន​ដាក់​តាំង​ពិពរណ៌ និង​ប្រគំតន្ត្រី​ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​​តារា​ល្បី​​ៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​