Marcelo ត​កុងត្រា​៥ ឆ្នាំ​ទៀត​ជាមួយ Real Madrid​

  • 2017-09-14 03:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង Marcelo បាន​យល់​ព្រម​ពង្រីក​កិច្ចសន្យា​ថ្មី​ជាមួយ​ស្ដេច​ស Real Madrid រហូត​ដល់​ឆ្នាំ​២០២២។

កីឡាករ​វ័យ​២៩​ឆ្នាំ​​មក​ដល់ Madrid តាំង​ពី​ឆ្នាំ​២០០៦ បន្ទាប់​ពី​ផ្លាស់​ពី​ក្រុម Fluminese របស់​ប្រេស៊ីល។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​​បាន​បង្ហាញ​ខ្លួន​៤០៦ ប្រកួត​ឲ្យ Madrid និង​រក​បាន​២៨​គ្រាប់។

អំឡុង​ពេល​នៅ​ជាមួយ​ក្លឹប Marcelo ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពាន Champions League ៣​ដង, La Liga ៤​ដង, Copa del Rey ម្ដង និង Fifa Club World Cup ២​ដង។ Marcelo ត្រូវ​​​ជាប់​បម្រាម​មិន​បាន​លេង​២​ប្រកួត​​នៅ La Liga បន្ទាប់​ទទួល​បាន​កាត​ក្រហម កាល​ពី​ថ្ងៃ​​សៅរ៍ ពេល Real ស្មើ Levante  ១-១៕

ចុចអាន

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម