ជិត​ដល់​ថ្ងៃ​សម្រាលកូន​ហើយ​ តែ​និយាយពី​រាង Jun Ji Hyun វិញ​​ដូច​​នៅ​​ក្រមុំ​!

  • 2017-09-15 03:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខកខាន​បង្ហាញ​វត្តមាន​ពី​ភ្នែក​មហាជន​អស់​មួយ​រយៈ​ បូក​រួម​នឹង​ត្រូវ​សម្រាក​ថែ​គភ៌​ផង​នោះ​ ពេល​នេះ​តួ​ឯក​ស្រី​ក្នុង​រឿង​ "My Love From The Star” បាន​ត្រឡប់​មក​សាជាថ្មី​ក្នុង​កម្មវិធី​ធំ​មួយ។

កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា​ម្សិលមិញ​ តារា​សម្ដែង​ Jun Ji Hyun បាន​ចូល​រួម​ក្នុង​កម្មវិធី​មួយ​នៅ​ផ្សារ​ទំនើប​ទំនើប​ Starfield Goyang។ វត្តមាន​របស់​តារា​ស្រី​ក្រមិចក្រមើម​រូប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​បាន​ដឹង​ស្រាប់​ថា​អំឡុង​ពេល​នេះ​ Ji Hyun មាន​ទម្ងន់​ជាង​ ៦​ខែ​ហើយ តែ​នាង​នៅ​តែ​ខំ​មក​ចូលរួម​កម្មវិធី​ ថត​ពាណិជ្ជកម្ម​ផ្សេងៗ​ជា​ច្រើន​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ទាំង​អស់​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ យ៉ាង​ណា​មិញ​រូប​សម្រស់​ និង​រាងរៅ​របស់​នាង​នា​ពេល​នេះ​ ហាក់​នៅ​តែ​ស្រស់​ស្អាត​ និង​មាំមួន​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​ឡើង​វិញ។

តារា​ស្រី​រូប​នេះ​បាន​ទាក់​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​ នៅ​ពេល​សម្ដែង​ក្នុង​រឿង​ "My Love From The Star” ជាមួ​យតារា​ប្រុស​ Kim Soo Hyun។ ក្រោយ​សម្រាក​ សម្រាល​បុត្រ​ទី​ដំបូង​ ហើយ​មិន​បាន​ប៉ុន្មាន​នាង​ ក៏​បាន​ត្រូវ​សម្ដែង​រឿង​ "Legend Of The Blue Sea” ជាមួយ​លោក​ Lee Min Ho ទៀត។ ជាក់ស្ដែង​បន្ទាប់​មក​ទៀត​ ក៏​មាន​ដំណឹង​មក​ថា​ Ji Hyun កំពុង​ពពោះ​ បុត្រ​ទី ២​ ហើយ​ក៏​នឹង​ត្រៀម​សម្រាល​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ៕

រឿង​ "My Love From The Star” ជាមួ​យ Kim Soo Hyun
រឿង​ "Legend Of The Blue Sea” ជាមួយ​ Lee Min Ho

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី