មិន​ទាន់​ស្គាល់​ជាតិ​ GoPro Hero 5 ផង ចេញ​ដំណឹង​ Hero 6 ​បាត់!

  • 2017-09-15 04:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GoPro Hero 6 ពណ៌​ខ្មៅ​បាន​លេច​រូបរាង​ឡើង​​មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ហើយ​កាមេរ៉ា​ជំនាន់​ថ្មី​នេះ​ទំនង​អាច​ថត​វីដេអូ​កម្រិត​ 4K ក្នុង​ល្បឿន​ដល់​ ៦០ ប្លង់/វិនាទី។

ប្រសិន​បើ​រូបភាព​លេច​ធ្លាយ​ខាង​លើ​ជា​ការ​ពិត​នោះ​មាន​ន័យ​ថា​ Hero 6 កាន់​តែ​ពិសេស​ជាង​ Hero 5 ដោយ​​​​ស៊េរី​មុន​​អាច​ថត​វីដេអូ​ 4K ​ក្នុង​ល្បឿន​ ៣០ ប្លង់/វិនាទី​ប៉ុណ្ណោះ។ រូបភាព​លេច​ធ្លាយ​ក៏​បាន​បង្ហាញ​ដែរ​ថា​ Hero 6 អាច​ថត​រូបភាព​ក្នុង​ទំហំ​ ១២ MP។ ​វិបសាយ​ Photo Rumors ​បាន​​ឲ្យ​ដឹង​ថា​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​របស់​ Hero 6 អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កញ្ញា។

ប្រភព​ដដែល​បន្ថែម​ថា​ Hero 6 មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ Hero 5 ស្ទើរ​តែ​បេះ​បិត។ ដូច​នេះ​មាន​ន័យ​ថា​អ្នក​ប្រើ​ Hero 5 អាច​ប្រើ​ Accessory របស់​ Hero 5 នៅ​លើ​ Hero 6 បាន។ ព័ត៌មាន​សំខាន់​ដែល​គេ​មិន​ទាន់​ដឹង​នា​ពេល​នេះ​គឺ​តម្លៃ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង