នៅ​តែ​ឯង​ទេ តែ​ Suzy មាន​ផ្ទះធំ​ដល់​ម្ល៉ឹង ឯ​ខាង​ក្នុង​​វិញ​​​​រឹត​​តែ​​អស្ចារ្យ​​ទៀត!

  • 2017-09-15 04:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឃើញ​ក៏​ភ្ញាក់​ផ្អើល​ដែរ​ ពិត​ជា​មិន​នឹក​ស្មាន​ថា​តារា​សម្ដែង​ និង​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ Suzy មាន​ផ្ទះ​ធំ​ស្រស់​ស្អាត​ដល់​ថ្នាក់​នេះ​។

ការ​ពិត​ត្រូវ​បាន​បើក​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ខណៈ​មិត្ត​ស្រី​ Lee Min Ho រូប​នេះ​បើក​បង្ហាញ​ទិដ្ឋភាព​ខាង​ក្នុង​ផ្ទះ​តម្លៃ​ ៣,១ប៊ីលានវ៉ុន (ប្រហែល​ ២,៧​លាន​ដុល្លារ) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ Samseong ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​គ្រួសារ​អភិជន​រស់​នៅ​មួយ​កន្លែង​ក្នុង​ក្រុង​សេអ៊ូល។

កាន់​តែ​ភ្ញាក់ផ្អើល​ គេហដ្ឋាន​ប្រភេទ​ អាផាតមិន​មួយ​នេះ​ Suzy បាន​និយាយ​ថា​ នាង​នៅ​តែ​ម្នាក់​ឯង​ទេ ហើយ​ក្នុង​ផ្ទះ​មាន​បន្ទប់​គេង​ស្រស់​ស្អាត​ចំនួន​ ៤​ និង​បន្ទប់​ទឹក​ ៣។ បើ​និយាយ​គ្រឿងបរិក្ខារ​ និង​គ្រឿង​សង្ហារិម​ផ្សេងៗ​ សុទ្ធ​តែ​មាន​ការ​រចនា​ល្អៗ គ្រាន់​តែ​បាន​ឃើញ​ហើយ​ ចង់​ទៅ​នៅ​ភ្លាម​តែ​ម្ដង៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី