3 ចំណុចសំខាន់បំផុតត្រូវចេះប្រើ មុនទិញ iPhone X
- 2017-09-15 22:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
3 ចំណុចសំខាន់បំផុតត្រូវចេះប្រើ មុនទិញ iPhone X
ចន្លោះមិនឃើញ
នាគម្រប់ខួប ១០ ឆ្នាំនៃការផលិតទូរសព្ទ iPhone ក្រុមហ៊ុន Apple បានដាក់បង្ហាញទូរសព្ទ ៣ ម៉ូដែលមាន iPhone 8/8 Plus និង iPhone X។ មានបច្ចេកវិទ្យានិងមុខងារថ្មីចំនួន ៣ មកព្រមគ្នាលើ iPhone X ហើយក៏ជឿថាអ្នកខ្លះ នៅមិនទាន់ស្វែងយល់ច្បាស់នៅឡើយ។ ក្នុងនោះរួមមានពាក្យ AirPower, Animoji និង TrueDepth។
១.AirPower
សំដៅទៅបច្ចេកវិទ្យាថ្មី ដែល Apple បានរចនាឡើងសម្រាប់ iPhone ស៊េរីឆ្នាំ ២០១៧។ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់សាកឧបករណ៍ច្រើនក្នុងពេលតែមួយបាន ដូចជាការសាក iPhone, Apple Watch និង AirPods (ស៊េរីក្រោយ) ទៅលើឧបករណ៍សាក Wireless មួយ ហើយវានឹងបង្ហាញភាគរយនៃថាមពលថ្ម ទៅកាន់ឧបករណ៍តែមួយ។
២.Animoji
ជាយុគសម័យថ្មី បន្ទាប់ពីពាក្យ Emoji។ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងកម្មវិធីផ្ញើសារ Message ចាប់ពី iOS 11 ឡើងទៅ។ ជាការកែច្នៃពី Emoji ដោយបម្លែងឲ្យមានភាពរស់រវើកតាមរយៈទឹកមុខរបស់អ្នកនិងសំឡេងរបស់អ្នក។ មាន 3D Emoji តែប៉ុន្មានប៉ុណ្ណោះ ដែលគាំទ្រនាពេលបច្ចុប្បន្ន រួមមាន សត្វស្វា, ឆ្មា, ឆ្កែ, Poop និងពពួកសត្វមួយចំនួនទៀត។
៣.TrueDepth
ពិតណាស់មុខងារ FaceID អាចដំណើរការទៅបាន ដោយឆ្លងកាត់បន្សំនៃបច្ចេកវិទ្យា TrueDepth។ ប្រើភ្លើងបញ្ចាំងសម្រាប់ចាប់ចំណុច ៣០,០០០ Dots លើផ្ទៃមុខរបស់អ្នក ហើយធ្វើការរួមគ្នាជាមួយ Infrared Camera។ មិនខុសពីដំណើរការនៃ Kinect របស់ Microsoft ឡើយ សុទ្ធសឹងត្រូវការ IR កាមេរ៉ាជំនួយដូចគ្នា។
ចុចអានបន្ត