អ្នក​ធ្លាក់​បាក់​ឌុប​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ក្រោយ​អាន​ Status តារា​រូប​នេះ

  • 2017-09-21 06:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khalid គឺ​ជា​តារា​ចម្រៀង​ដ៏​ល្បី​ម្នាក់​ប្រចាំ​ហូលីវូដ ដោយ​សារ​សំឡេង​ដ៏​ពីរោះ​បក​ស្រាយ​ជា​ចង្វាក់ R&B របស់​ខ្លួន។​

លោក​បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​កាល​ពី​ឆ្នាំ ២០១៥ ហើយ​ក៏​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង​ក្រោយ​បញ្ចេញ​បទ​ចម្រៀង​ពីរោះ​ៗ​ដូច​ជា​ "Location” និង "Young Dumb & Broke” ជាដើម។

Khalid

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ តារា​រូប​នេះ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ចំនួន​អ្នក​ចូល​ស្ដាប់​បទ​ចម្រៀង​លើ​ ប្រព័ន្ធ​ស្ដាប់​បទ​ចម្រៀង Spotify ដោយ​លោក​មាន​ចំនួន​អ្នក​ចូល​ស្ដាប់​ច្រើន​ជាង​គេ។

សារ​ដែល​លោក​បង្ហោះ​លើ​ Facebook

តារា​រូប​នេះ​បាន​សរសេរ​ដូច្នេះ​ថា៖ "ខ្ញុំ​គឺ​ជា​តារា​ម្នាក់​ដែល​មាន​គេ​ចូល​ស្ដាប់​ចម្រៀង​ច្រើន​ជា​ង​គេ​ក្នុង​ថ្ងៃ​នេះ​! វា​ពិត​ជា​មិន​ធម្មតា។ ២​ឆ្នាំ​មុន​ ខ្ញុំ​គឺ​ជា​សិស្ស​មិន​ល្អ​ម្នាក់។ ខ្ញុំ​មិន​ដែល​ប្រឡង SAT ហើយ​គ្មាន​ពិន្ទុ​អ្វី​ទាំង​អស់​ពេល​រៀន​ចប់​ ហើយ​គ្មាន​កន្លែង​ណា​មួយ​ព្រម​ទទួល​យក​ខ្ញុំ​ឡើយ​។ បន្ទាប់​មក​ទៀត​ក៏​ត្រូវ​ចូល​ពេទ្យ​ដោយ​សារ​តែ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ចំ​ថ្ងៃ​ចូល​រៀន​ឆ្នាំ​ចុង​ក្រោយ​ថ្នាក់​វិទ្យាល័យ​ ហើយ​វា​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​គិត​ ក្នុង​ជីវិត​របស់​ខ្ញុំ។​ ខ្ញុំ​ធ្លាប់​ត្រូវ​គេ​ថា​ឲ្យ​ និង​មើល​ងាយ​ព្រោះ​ខ្ញុំ​ច្រៀង ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ ហើយ​ប្រឹង​ប្រែង​រហូត​ដល់​សព្វ​ថ្ងៃ​ ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​តែ​មាន​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ។​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​​ខ្លាំង​ណាស់ ហើយ​បន្ត​ខំ​ប្រឹង​ទាំង​អស់​គ្នា​កុំ​បោះ​បង់។"

​ដូច្នេះ​បើ​យើង​ប្រៀប​ធៀប​នឹង​ជីវិត​របស់​យើង​វិញ មនុស្ស​ម្នាក់​សុទ្ធ​តែ​មាន​ទេពកោសល្យ​ និង​សំណាង​ផ្ទាល់​ខ្លួន​ទោះ​បី​ជា​យើង​បរាជ័យ​រឿង​ខ្លះ​ៗ​ក៏​ដោយ​ក៏​យើង​ត្រូវ​តែ​មាន​សង្ឃឹម​ជា​និច្ច​ ហើយ​ត្រូវ​ចាប់​យក​ឱកាស​ដ៏​ល្អ​បំផុត​ពេល​ដែល​យើង​មាន៕

អាន​អត្ថបទ៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ ធារ៉ូ