Barcelona បាន​កីឡាករ​បម្រុង​យោង​ ជួយ​ស្រោចស្រង់​បាន​៣​ពិន្ទុ

  • 2017-09-17 02:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បម្រុង Denis Suarez និង Paulinho ​បាន​ក្លាយ​ជា​កីឡាករ​នាំ​សំណាង​ជួយ Barcelona វាយ​បក​ Gatafe យក​ឈ្នះ​ ២-១ ក្រៅ​ដី​កាល​ពី​យប់​មិញ។

ងាក​ទៅ​ការ​ប្រកួត​ ត្បិត​តែ​ Barca​ ដាក់​កីឡាករ​ពេញ​ជើង និង​គ្រប់គ្រង​​បាល់​ច្រើន​ ប៉ុន្តែ Gatafe ម្ចាស់​ផ្ទះ​ទៅ​វិញ​ទេ ដែល​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡាករ​ជប៉ុន​​ Gaki Shibasaki នា​ទី​៣៩។ ចូល​ដល់​វគ្គ​ទី​២​​ដោយ​ឃើញ​គ្មាន​អ្វី​ប្រែប្រួល ក្រុម​លោក Ernesto Valverde បាន​ផ្លាស់​ប្ដូរ​កីឡាករ​​បម្រុង​ចូល រួម​មាន Deulofeu, Denis Suarez និង Paulinho ​។

ការ​ប្ដូរ​កីឡាករ​ពិត​ជា​បាន​ផល ពោល​នៅ​នាទី​៦២​និង​៨៤ Denis Suarez និង Paulinho រក​បាន​ម្នាក់​១​គ្រាប់​យ៉ាង​អស្ចារ្យ​ជួយ Barcelona បាន​៣​ពិន្ទុ​​ឈរ​លើ​កំពូល​តារាង​បណ្ដោះអាសន្ន៕

អត្ថបទ៖ ហេង សុធារិទ្ធិ