គន្លឹះ​ជួយ​ឲ្យ​ស្មាតហ្វូន Android ចាស់​ៗ​ដំណើរ​ការ​លឿន​​​ជាង​មុន​

  • 2017-09-17 03:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ស្មាតហ្វូន Android​ ឬ​ ឧបករណ៍ Android ចាស់​ៗ ប្រាកដ​ជា​​ជួប​បញ្ហា​ដំណើរការ​យឺត​ពេល​ប្រើ​បាន​មួយ​រយៈ​ ដោយសារ​សកម្មភាព​ផ្សេងៗ​ដែល​បាន​ប្រើប្រាស់​លើ​ Device ទាំង​នេះ​។ ដូច្នេះ​អ្នក​គួរ​ពិនិត្យ​មើល​នូវ​វិធី​មួយ​ចំនួន​សម្រាប់​ធ្វើ​ឲ្យ​ Device របស់​អ្នក​មាន​ល្បឿន​ប្រសើរ​ឡើង​ជាង​មុន​៖

១) បិទ​កម្មវិធី​ដែល​បាន​បើក​

ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ដូចជា​ Android និង​ iOS របស់​ Apple ធ្វើការ​បាន​ល្អ​សម្រាប់​គ្រប់គ្រង​ Resources ប៉ុន្តែ​កាល​ដែល​មាន​នូវ​កម្មវិធី​នៅ​បើក​ច្រើន​អាច​ធ្វើ​ឲ្យ​ដំណើរការ​យឺត​ផង​ដែរ​។ អ្នក​គួរ​ធ្វើការ​បិទ​នូវ​កម្មវិធី​ទាំងស្រុង​ដែល​បាន​បើក​ ដោយ​ចុច​ប៊ូតុង​ Task ដែល​ជា​ប៊ូតុង​រាង​ការេ​នៅ​ខាងក្រោម​ Display ឬ​ អេក្រង់​ > អូស​ចុះ​ក្រោម​ ឬ​ឡើង​លើ​ដើម្បី​ពិនិត្យ​មើល​កម្មវិធី​នានា​ > ចុច​ប៊ូតុង​អក្សរ​ X នៅ​ខាងលើ​ជ្រុង​ខាងស្តាំ​នៃ​ផ្ទាំង​ Window នីមួយៗ​ ក្នុង​ការ​បិទ​កម្មវិធី​ទាំងស្រុង​។   ២) Reboot Device (បិទ​បើក​ Device ឡើង​វិញ​)

ប្រសិនបើ​បិទ​កម្មវិធី​ទាំង​នោះ​ហើយ​ នៅ​តែ​យឺត​ដដែល​ អ្នក​អាច​ធ្វើការ​ Reboot នូវ​ Android device អ្នក​។

ដើម្បី​សម្រួល​ដំណើរការ​របស់​ Memory និង​ប្រព័ន្ធ​ប្រតិបត្តិការ​ ដោយ​ចុច​ឲ្យ​ជាប់​ប៊ូតុង​ Power នៅ​ចំហៀង​ទូរស័ព្ទ​ពីរ​បី​វិនាទី​រហូត​ឃើញ​ផ្ទាំង​ Menu អាច​ឲ្យ​អ្នក​ជ្រើសរើស​ Power off ឬ​ Device មួយ​ចំនួន​មាន​នូវ​ជម្រើស​ Restart ដែល​វា​នឹង​ធ្វើការ​បិទ​បើក​ Device អ្នក​តែ​ម្តង​ ប៉ុន្តែ​បើ​គ្មាន​ ក្រោយ​ Android device អ្នក​រលត់​ ហើយ​រង់ចាំ​ប៉ុន្មាន​វិនាទី​ បន្ទាប់​មក​ចុច​ឲ្យ​ជាប់​ពីរ​បី​វិនាទី​ដូចគ្នា​លើ​ នូវ​ប៊ូតុង​ Power ម្តង​ទៀត​ វា​នឹង​ដំណើរការ​ប្រព័ន្ធ​ឡើង​វិញ​។

៣) ត្រួត​ពិនិត្យ​មើល​ល្បឿន​អ៊ីនធឺណិត​

អ្នក​គួរ​ពិនិត្យ​លើ​ល្បឿន​អ៊ីនធឺណិត ដែល​អ្នក​កំពុង​ប្រើប្រាស់​ផង​ដែរ ព្រោះ​កម្មវិធី​តម្រូវ​ការ​ប្រើប្រាស់​អ៊ីនធឺណិត ដូចជា Facebook ជាដើម អាច​យឺត​ពេល​ល្បឿន​អ៊ីនធឺណិត​យឺត​។ អ្នក​អាច​ទាញ​យក​កម្មវិធី Ookla Speedtest ពី Google Play store ដើម្បី​ត្រួត​ពិនិត្យ​ល្បឿន​អ៊ីនធឺណិត​អ្នក ដោយ​ពិនិត្យ​មើល​ដំបូង​លើ​រយៈពេល Ping ដែល​កំណត់​នូវ​រយៈពេល​ដែល​ត្រូវការ​ដើម្បី​បញ្ជូន​ព័ត៌មាន​ទៅ​កាន់ Server និង​ត្រលប់​មក​វិញ​។ ចំនួន​ក្រោម ១០០ ms (milliseconds) មិន​អី​ទេ ហើយ​ចំនួន​ក្រោម ៥០ms កាន់​តែ​ល្អ​ប្រសើរ​។ ប្រសិនបើ​ចំនួន​លើស​ពី ២០០ms អ្នក​នឹង​សម្គាល់​ឃើញ​ភាព​យឺត​យ៉ាវ​។ ម្យ៉ាង​ទៀត អ្នក​គួរ​ទៅ​ជិត​នឹង Router Wifi របស់​អ្នក ក្នុង​ករណី​វា​ដំណើរការ​យឺត ហើយ​បើសិនជា​នៅ​តែ​យឺត​ទៀត អ្នក​អាច​ធ្វើការ​បិទ​បើក​នូវ Router Wifi របស់​អ្នក ដែល​អាច​ជួយ​សម្រួល​ដំណើរការ​ឲ្យ​បាន​លឿន​។

៤) ចុច​បិទ​​ Widgets

អ្នក​ប្រហែល​ជា​បាន​បិទ​នូវ​កម្មវិធី​ដែល​បាន​ប្រើប្រាស់, ធ្វើការ Reboot និង​ត្រួត​ពិនិត្យ​មើល​បណ្ដាញ​អ៊ីនធឺណិត​ដែល​អ្នក​បាន​ប្រើប្រាស់​។ ពេល​នេះ​អ្នក​ក៏​គួរ​មើល​ទៅ​លើ Widget ផង​ដែរ ដែល​ជា​ប្រភេទ​កម្មវិធី Mini ដែល​បង្ហាញ​នូវ​មុខងារ​សំខាន់​ណា​មួយ​របស់​កម្មវិធី ដូចជា នាឡិកា​ជាដើម ដោយ​ពេល​ខ្លះ​អាច​ចំណាយ​នូវ Resource ច្រើន ព្រោះ​គ្រប់ Widget ទាំងអស់​ដំណើរការ​ក្នុង Real time (ដំណើរការ​រហូត​) ពេល​អ្នក​កំពុង​ប្រើប្រាស់ Device។ ប្រសិនបើ​អ្នក​ប្រើប្រាស់ Widget  ច្រើន អ្នក​គួរ​បិទ​មួយ​ចំនួន ដោយ​ចុច​ឲ្យ​ជាប់​លើ Widget ណា​មួយ រហូត​ដល់​វា​អាច​រំកិល​បាន ពេល​នោះ​អ្នក​នឹង​ឃើញ​មាន ផ្នែក Remove បង្ហាញ​ឡើង > អ្នក​អូស Widget នោះ​ដាក់​ចំ​ផ្នែក Remove ហើយ​លុប​វា​។ ប្រសិនបើ​គ្មាន​ផ្នែក Remove បង្ហាញ​ទេ អ្នក​អាច​អូស Widget នោះ​ចេញ​ផុត​ពី​អេក្រង់ ហើយ​លុប​វា​។ 

៥) ធ្វើការ​ Update ទៅ​ជំនាន់​ Android ចុង​ក្រោយ​

អ្នក​គួរ​ធ្វើការ Update នូវ​ជំនាន់ Android លើ Device អ្នក​ឲ្យ​បាន​ទៀងទាត់ ព្រោះ​កំណែ​ទម្រង់​ថ្មីៗ​ជំនាន់ Android នីមួយៗ​នឹង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ពី​មុនៗ​ជាមួយ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​របស់ Memory និង Storage space ព្រមទាំង​បន្ថែម​សុវត្ថិភាព​លើ​ប្រព័ន្ធ​ផង​ដែរ​។ អ្នក​អាច​ធ្វើការ Update ដោយ​បើក​កម្មវិធី Settings > អូស​ចុះ​ក្រោម រួច​ចុច​លើ About smartphone ឬ About tablet > ចុច​លើ System Upgrade នៅ​ខាងលើ​អេក្រង់​។ Device អ្នក​នឹង​បង្ហាញ​ថា​តើ​អ្នក​កំពុង​ប្រើប្រាស់​ជំនាន់​ចុង​ក្រោយ ឬ​យ៉ាង​ណា ហើយ​វា​នឹង​បង្ហាញ​នូវ​ប៊ូតុង​សម្រាប់​ធ្វើការ Upgrade។

៦) លុប​ចោល​នូវ​កម្មវិធី​ដែល​មិន​ចាំបាច់​

អ្នក​គួរ​ធ្វើការ​លុប ឬ​បិទ​នូវ​កម្មវិធី​ដែល​អ្នក​មិន​ប្រើប្រាស់ ឬ​មាន​លក្ខណៈ​ស្ទួន​គ្នា​ទៅ​នឹង​កម្មវិធី​ដែល​មាន​លើ Device ដូចជា Samsung digital stores និង Google Play stores ជាដើម​។ កម្មវិធី​ណា​មួយ​ក៏​ដោយ​សុទ្ធតែ​ចំណាយ Resource របស់ Device ដូច្នេះ​អ្នក​គួរ​ទុក​នូវ​អ្វី​ដែល​អ្នក​ប្រើប្រាស់​។ ចំពោះ​កម្មវិធី​ដែល​មាន​ភ្ជាប់​នឹង​ទូរស័ព្ទ​តែ​ម្តង អាច​នឹង​មិន​អាច​លុប​បាន ប៉ុន្តែ​អ្នក​អាច Disable បាន​ដោយ​ចូល​កម្មវិធី Settings > ចុច​លើ Apps > ចុច​លើ​កម្មវិធី​ណា​មួយ​ដែល​អ្នក​ចង់ Disable។ ប្រសិនបើ​កម្មវិធី​នោះ​អ្នក​បាន​ទាញ​យក​ពី Google Play store ចំពោះ​ប៊ូតុង​នៅ​ខាង​លើ​នឹង​បង្ហាញ Uninstall ជៀស​ជាង Disable ដែល​អ្នក​អាច​លុប​ចោល​បាន​។ 

៧) បិទ​នូវ​ Live Wallpaper

ប្រសិនបើ​អ្នក​មាន​ប្រើ​នូវ​ Live Wallpaper (Wallpaper មាន​ចលនា​) អ្នក​គួរ​ប្តូរ​មក​ប្រើ​នូវ​ Background គ្មាន​ចលនា​វិញ​ ក្នុង​ករណី​អ្នក​មាន​បញ្ហា​ជាមួយ​នឹង​ Performance។ អ្នក​អាច​ជ្រើសរើស​ Wallpaper ដោយ​បើក​នូវ​កម្មវិធី​ Settings > ជ្រើសរើស​ Display > ចុច​លើ​ Wallpaper។ វា​ជា​ការ​ប្រសើរ​ក្នុង​ការ​ប្រើប្រាស់​ Wallpaper ដែល​មាន​ស្រាប់​ ឬ​ រូបថត​ ជៀស​ជាង​ជ្រើសរើស​អ្វី​មួយ​ពី​ Live Wallpaper។

៨) សំអាត​នូវ​ App Cache

កម្មវិធី​មួយ​ចំនួន​បាន​ទាញ​យក​នូវ Graphic និង​ទិន្នន័យ​ផ្សេងៗ​ពី​អ៊ីនធឺណិត​ដើម្បី​រក្សា​ទុក​ក្នុង Device ដើម្បី​បង្កើន​ល្បឿន​លើ​កម្មវិធី​នីមួយៗ ប៉ុន្តែ​ពេល​ខ្លះ​ទិន្នន័យ Cache ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ Performance។ ទិន្នន័យ Cache អាច​ផ្ទុក​នូវ​ File បណ្ដោះ​អាសន្ន​ជាច្រើន​ដែល​លែង​ប្រើប្រាស់ ដោយ​អាច​ឲ្យ​មាន​បញ្ហា​បាន​។ 

អ្នក​គួរ​ធ្វើការ​លុប​នូវ​ទិន្នន័យ Cache ទាំងនេះ​សម្រាប់​បង្កើន​ល្បឿន Device អ្នក ប៉ុន្តែ​ពេល​អ្នក​​លុប​ទិន្នន័យ Cache ទាំងនេះ អ្នក​ត្រូវ Login ម្តង​ទៀត ចំពោះ​កម្មវិធី​ដែល​អ្នក​បាន Login ហើយ រួច​ធ្វើការ​លុប​នូវ Cache។ 

អ្នក​អាច​លុប​ដោយ​បើក​កម្មវិធី Settings > អូស​ចុះក្រោម ហើយ​ជ្រើសរើស Storage > អ្នក​គួរ​តែ​ឃើញ Cached data ឬ App cache ក្នុង​បញ្ជី > ចុច​លើ Cached data អ្នក​នឹង​ឃើញ​ផ្ទាំង​សម្រាប់​បញ្ជាក់​ថា​អ្នក​ចង់​លុប​នូវ Cache data រាល់​កម្មវិធី > ជ្រើសរើស OK។

៩) តើ​អ្នក​គួរ​តែ​ទុក​នូវ​ Space បន្ថែម​ សម្រាប់​ Storage ដែរ​ឬ​ទេ​?

ប្រសិនបើ​អ្នក​មាន​នូវ​ Free space ទាប​ខ្លាំង​សម្រាប់​ Internal Storage វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ Performance របស់​ Device។ អ្នក​អាច​ត្រួត​ពិនិត្យ​នូវ​ចំនួន​ Free space ដែល​អ្នក​មាន​ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Settings > ចុច​លើ​ Storage។ ប្រសិនបើ​អ្នក​មាន​ក្រោម​ ១GB អ្នក​ប្រហែល​ជា​ត្រូវការ​លុប​ចោល​នូវ​កម្មវិធី​មួយ​ចំនួន​ដែល​លែង​ប្រើប្រាស់​ ដើម្បី​ផ្តល់​នូវ​ទំហំ​បន្ថែម​សម្រាប់​ប្រតិបត្តិការ​ Android ដំណើរការ​។

១០) ក្នុង​ករណី​នៅ​តែ​យឺត​ទៀត​

អ្នក​អាច​ធ្វើការ​ Restore នូវ​ Android device ទៅ​ជា​ Factory default ឲ្យ​មាន​សភាព​ដូច​កាល​អ្នក​ទិញ​ដំបូង​ ដែល​គួរ​តែ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​បណ្តាល​ឲ្យ​យឺត​ ប៉ុន្តែ​គួរ​ប្រយ័ត្ន​នូវ​ឯកសារ​ដែល​មាន​លើ​ Android device ឬ​អាច​ Copy ចេញ​សិន​។

ទោះ​បី​ជា​យ៉ាង​ណា​ ប្រសិនបើ​អ្នក​ប្រើប្រាស់​ Android device ចាស់​ ក្រោយ​ពេល​អ្នក​ដំឡើង​កម្មវិធី​ទំនើបៗ​ឡើង​វិញ​ ប្រហែល​ជា​នៅ​តែ​យឺត​ដដែល​។ អ្នក​អាច​ធ្វើការ​ Restore នូវ​ Android device ទៅ​ជា​ Factory default ដោយ​បើក​នូវ​កម្មវិធី​ Settings > ជ្រើសរើស​ Backup and reset > ចុច​លើ​ Factory data reset៕

ចុច​អាន​បន្ត​៖

ប្រភព៖ lifewire   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម