Google នឹង​​បិទ​​មុខងារ​​រំខាន​ចិត្ត​​មួយ លើ Chrome កុំ​ឲ្យ​អ្នកប្រើ​ស៊ាំចិត្ត​ពេក

  • 2017-09-17 03:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ប្រើ Chrome សម្រាប់​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ ប្រាកដ​ជា​ដឹង​ពី​មុខងារ​វីដេអូ Auto-play ដែល​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មែន​ទែន ពេល​បើក​ប្រើ​ម្ដងៗ ទោះ​ជា​មិន​បាន​ចុច​បើក​ក៏​ដោយ។

កាល​ពី​ពេល​ថ្មីៗ​នេះ Google បាន​ប្រកាស​ថា កំណែប្រែ​លើ Chrome 64 ជំនាន់​ថ្មី អាច​ឲ្យ​អ្នក​ប្រើ​បិទ​មុខងារ​វីដេអូ Auto-play លើ Chrome បាន​ដោយ​មិន​ចាំបាច់​បារម្ភ​ថា វា​បើក​ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​នោះ​ទេ។

អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺ Google ផ្ដល់​ជម្រើស​ដល់​អ្នក​ប្រើ "​ចង់​បើក​មុខងារ​នេះ​ក៏​បាន បិទ​ក៏​បាន"។

Google ក៏​បាន​បញ្ជាក់​ដែរ​ថា មុខងារ​នេះ​នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​បាន​នៅ​ខែ​មករា ឆ្នាំ ២០១៨ ខាង​មុខ។ ជាង​នេះ​ទៀត Google អាច​នឹង​ប្រកាស​ថែម​មុខងារ​មួយ​ទៀត​ឈ្មោះ in-built ad blocker(មុខងារ​បិទ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម) លើ Chrome នៅ​ឆ្នាំ​ក្រោយ ដើម្បី​កុំ​មាន​ការ​រំខាន​ដូច​ពី​មុន​ផង​ដែរ។

ចុច​អាន​បន្ត​៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា