ចប់ហើយ​ បើ​ចង់​បាន​ iPhone X សាក​ថ្ម​ ៣០ នាទី​ឡើង ៥០% ត្រូវ​ចាយ​លុយក្រៅ​​ថែម

  • 2017-09-17 04:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​​ iPhone X អាច​សាក​ថ្ម​រហ័ស​ក្នុង​រយៈ​ពេល ៣០ នាទី ឡើង​បាន​ ៥០ ភាគរយ។ ប៉ុន្តែ​ចំពោះ​ដុំ​សាក​រហ័ស​និង​ដុំ​សាក​ឥត​ខ្សែ អ្នក​នឹង​ពុំ​ទទួល​បាន​ចេញ​ពី​ប្រអប់ Free Free នោះ​ឡើយ។

ក្នុង​ប្រអប់​ iPhone 8/8 Plus និង iPhone X បាន​ដាក់​ដុំ​សាក​កម្លាំង ៥ វ៉ាត់ ដូច​ដុំ​សាកសព្វថ្ងៃ​ ប៉ុន្តែ​បើ​ចង់​ប្រើប្រាស់​មុខងារ​សាក​ថ្ម​រហ័ស​ដូច​ដែល Apple បាន​លើក​ឡើង ​ត្រូវ​ចំណាយ​ថវិកា​ទិញ​ពី​ខាង​ក្រៅ នៅ​ដុំ​សាក​មួយ​និង​ខ្សែ​សាក​មួយ​ផ្សេង​ទៀត។

អ្នក​ត្រូវ​ទិញ​ដុំ​សាក​កម្លាំង ២៩ វ៉ាត់​មួយ​ដែល​មាន​តម្លៃ​ប្រហែល ៤៩ ដុល្លារ និង​ខ្សែ​សាក USB-C មួយ​ទៀត​តម្លៃ ២៥ ដុល្លារ សរុប​ទាំង​អស់ ៧៤ ដុល្លារ។ ករណី​បើ​អ្នក​មាន​ដុំ​សាក​នៃ​ឧបករណ៍ Macbook កម្លាំង ៦១ វ៉ាត់ និង ៨៧ វ៉ាត់ ឬ iPad Pro អាច​យក​មក​ប្រើ​ជំនួស​ក៏​បាន។​

តម្លៃ​ខាង​លើ​ជា​ឧបករណ៍​ពិត (Original) ចេញ​ពី Apple ប៉ុន្តែ​អ្នក​ក៏​អាច​ទិញ​របស់​ក្រៅ​ពី Brand Apple បាន​ដូច​គ្នា ប៉ុន្តែ​តាម​ការ​លេច​លឺ​តម្លៃ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។

ចុច​អាន​បន្ត​

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា