ESPN បាត់​អតិថិជន​រាប់​លាន​នាក់​ ដោយសារ​អ្នក​គាំទ្រ​ងាក​មក​មើល​​ Live តាម​ហ្វេសបុក

  • 2017-09-17 07:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​កីឡា​ដ៏​មាន​ប្រជាប្រិយភាព ESPN ​បាន​បាត់​បង់​អតិថិជន​ជិត ១៣លាន​នាក់ ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ចុង​ក្រោយ​។ កាល​ពី​ឆ្នាំ​២០១១ ធ្លាប់​មាន​អតិថិជន​បាន​ភ្ជាប់​សេវា​ទូរទស្សន៍​ខ្សែ​កាប​ និង ផ្កាយ​រណប ចំនួន ១០០,១២លាន​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​ ធ្លាក់​មក​ត្រឹម​ ៨៧,២២លាន​នា​ពេល​ថ្មីៗ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Business Insider។

​ការ​ថយ​ចុះ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មក​ពី​កត្តា​មួយ​ចំនួន​រួមមាន៖ ​ទំនោរ​ថ្មី​ដែល​មនុស្ស​ចង់​បោះបង់​ចោល​អេក្រង់​​ទូរទស្សន៍ ពិសេស​​នៅ​ពេល​មាន​ការ​ Live តាម​ Twitter និង Facebook ជា​ដើម។ ប្រភព​ខាង​លើ​បន្ត។

ប៉ុន្តែ​ការ​បាត់​បង់​អតិថិជន​រាប់​លាន​នាក់​ មិន​បាន​ធ្វើ​ឲ្យ​ ESPN បញ្ចុះ​តម្លៃ​តភ្ជាប់​សេវា​តាម​ទូរទស្សន៍​នោះ​​​ទេ។ ផ្ទុយ​ទៅ​វិញ ទូរទស្សន៍​យក្ស​មួយ​នេះ មាន​តែ​ដំឡើង​​ថ្លៃ ពី​៤,៦៩ដុល្លារ សម្រាប់​​អតិថិជន​ម្នាក់​ក្នុង​ឆ្នាំ​២០១១ មក៧,២១ដុល្លារ នា​ពេល​បច្ចុប្បន្ន​ ឬ​ឡើង​ថ្ងៃ​ជាង​ពាក់​កណ្ដាល៕

ប្រភព៖ Businessinsider   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម