​គ្រូ Tiger សប្បាយ​ចិត្ត​​​ឈ្នះ ស៊ីម៉ាក់ ៣-០ រំពឹង​​រក្សា​កំណត់​ត្រា​មិនចាញ់​យូរ​អង្វែង​​​

  • 2017-09-18 02:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Oriol Mohedano ​គ្រូ​បង្វឹក​​ក្លឹប Cambodian Tiger បង្ហាញ​ការ​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​យក​ឈ្នះ​ទៅ​លើ​ក្រុម​ មជ្ឈមណ្ឌល​កម្ចាត់​​ម៉ីន​កម្ពុជា ៣-០ ​​កាល​ពី​ម្សិល​មិញ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​សប្ដាហ៍​ទី​១៦​ និង​រំពឹង​​​រក្សា​កំណត់​ត្រា​ល្អ​មិន​ទាន់​ចាញ់​​នេះ​យូរ​បន្ត​ទៀត​​។

លោក Oriol Mohedano

​​អតីត​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​រូប​នេះ​​បាន​​ចូល​ដឹក​នាំ Cambodian Tiger ​នា​កំឡុង​ខែ​មេសា ឆ្នាំ​២០១៧។ ​ ​គិត​មក​ដល់​ពេល​នេះ​លោក​​ដឹក​នាំ​បាន​ចំនួន ៧​ប្រកួត​​មក​ហើយ ​​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ ក្នុង​នោះ​ជួយ​ឲ្យ​ក្លឹប​មួយ​នេះ​ឈ្នះ​​ ៥ និង​ស្មើ២ ដែល​ជា​កំណត់​ត្រា​ល្អ​មួយ​នៅ​ Tiger។

​ទាក់​ទង​នឹង​ការ​ចូល​ខ្លួន​ដឹក​នាំ​​មិន​ទាន់​ចាញ់​​​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា កីឡាករ​គ្រប់​គ្នា​មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​លេង និង​មិន​ទាន់​រំពឹង​ឈាន​ទៅ​​រក​ការ​​បញ្ចប់​រដូវ​កាល​​ក្នុង​ប្រអប់​ Top 4 នៃ​តារាង​លីគ​កំពូល​កម្ពុជា​ឡើយ។ លោក​ថា ​ចំណុច​​​សំខាន់​​ត្រូវ​គិត​ពី​បញ្ហា​ចំពោះ​មុខ ​ស្វែង​រក​ពិន្ទុ​ពី​ដៃ​គូ​ឲ្យ​បាន​​រាល់​ការ​ប្រកួត​ដែល​នៅ​សល់។

​​បើ​គិត​ត្រឹម​សប្ដាហ៍​ទី​១៦ ​Cambodian Tiger ​ស្ថិត​នៅ​លេខ ៥ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ដោយ​មាន ២៨ ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​លេខ ៤ បឹង​កេត​​ដែល​មាន ៣០​​​ពិន្ទុ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម