កាប៉ាល់ទីតានិចសិប្បនិម្មិតចិន សាងសង់បានពាក់កណ្តាលហើយ ចំណាយអស់មិនចេះតិច
- 2017-09-18 02:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាប៉ាល់ទីតានិចសិប្បនិម្មិតចិន សាងសង់បានពាក់កណ្តាលហើយ ចំណាយអស់មិនចេះតិច
ចន្លោះមិនឃើញ
ការសាងសង់កប៉ាល់ទីតានិចសិប្បនិម្មិត ដែលមានទំហំប៉ុនគ្នាជាមួយកប៉ាល់ទីតានិចដើម នៅក្នុងប្រទេសចិន ឥឡូវនេះរួចរាល់បានពាក់កណ្ដាលហើយ។
ក្រុមកម្មករបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសាងសង់កប៉ាល់ទីតានិច សម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលចំណាយប្រាក់សរុបចំនួន ១៤០ លានដុល្លារ ហើយនឹងបញ្ចប់គម្រោងសាងសង់ នៅចុងឆ្នាំ ២០១៧ នេះតែម្ដង។ កប៉ាល់ដ៏ធំសម្បើមនេះមានទាំងអស់ ៩ ជាន់ ហើយត្រូវបានគេសាងសង់រួចរាល់ ៦ ជាន់ហើយ។
កប៉ាល់ដឹកអ្នកដំណើរដ៏ប្រណីត ដែលលួចចម្លងពីកប៉ាល់ដែលបានលិចនៅឆ្នាំ ១៩១២ និងសម្លាប់មនុស្សអស់ ១ ៥០០ នាក់នោះ នឹងក្លាយជាផ្នែកនៃសួនកម្សាន្តដ៏ធំមួយ នៅខេត្ត Sichuan ប្រទេសចិន។
Romandisea ដែលជាក្រុមហ៊ុនសាងសង់កប៉ាល់សិប្បនិម្មិតនេះឡើង បានចាប់ផ្ដើមគម្រោងដើម្បីបង្ហាញនូវបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ ទទួលបានបទពិសោធន៍ពិតៗ នៅពេលដែលកប៉ាល់បុកទៅនឹងផ្ទាំងទឹកកក។ ប៉ុន្តែគម្រោងមួយនេះ ត្រូវបានបោះបង់ចោលវិញ បន្ទាប់ពីសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតពីហេតុការណ៍ដ៏អាក្រក់នោះ ចាត់ទុកវាថាជា «គំនិតមិនល្អ»។
គួរបញ្ជាក់ថា កប៉ាល់ទីតានិចរបស់ចិន ដែលកំពុងសាងសង់នេះ នឹងមានទំហំប៉ុនគ្នាជាមួយកប៉ាល់ទីតានិចដើម ពោលគឺប្រវែង ២៦៩,០៦ ម៉ែត្រ និង ទំហំ ២៨,១៩ ម៉ែត្រ៕
ចុចអាន៖